ការធ្វើសមយុទ្ធទ័ពអាកាស Cruzex ឆ្នាំ ២០១៨ |
នេះគឺជាសមយុទ្ធទ័ពអាកាសធំបំផុតដែលធ្វើឡើងដោយកងទ័ពជើងអាកាស កងទ័ពជើងគោក និងកងទ័ពជើងទឹក ហើយការធ្វើសមយុទ្ធនេះនឹងអូសបន្លាយរហូតមកដល់ថ្ងៃទី ៣០ ខែវិច្ឆិកាខាងមុខ។ យោងតាមផែនការ ប្រទេសប្រេស៊ីល កាណាដា ឈីលី បារាំង ប៉េរូ អ៊ុយរូហ្គាយ និងសហរដ្ឋអាមេរិកបានចូលរួមការធ្វើហាត់សមក្នុងកាលៈទេសៈមានសង្គ្រាមតាមផ្លូវអាកាសជាមួយយន្តហោះចម្បាំងទំនើប ខណៈពេលនោះប្រទេសបូលីវី ឥណ្ឌា អេស្ប៉ាញ អង់គ្លេស និងវ៉េណេស៊ុយអេឡា នឹងធ្វើជាប្រទេសសង្កេតការណ៍។ ការហាត់សមនេះនឹងជួយផ្តល់ឱ្យយោធានៃបណ្តាប្រទេសមានឱកាសបន្ថែមទៀតក្នុងការហាត់សម ហ្វឹកហ្វឺន និងផ្លាស់ប្តូរបទពិសោធន៏ទៅវិញទៅមកដើម្បីរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងការទប់ទល់នឹងបញ្ហាប្រឈមរួមផងដែរ៕