ការធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋវៀតណាមនៅតំបន់ជម្លោះ គឺជាអាទិភាពចម្បង

Chia sẻ

(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រី លោក Ha Kim Ngoc បានអះអាងថា ការធានា សុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋវៀតណាមនៅតំបន់ជម្លោះ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាល។

ការធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋវៀតណាមនៅតំបន់ជម្លោះ គឺជាអាទិភាពចម្បង - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc។ (រូបថត៖ chinhphu.vn)
នាព្រឹកថ្ងៃទី ២៣ តុលា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាម លោក Ha Kim Ngoc ប្រធានគណៈកម្មាធិការដឹកនាំការងារការពារប្រជាពល រដ្ឋនៃក្រសួងការបរទេសបានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ ដើម្បី ពិភាក្សាអំពីការការពារប្រជាពលរដ្ឋវៀតណាមក្នុង តំបន់ជម្លោះ នៅពេលដែលភាព តានតឹងកំពុងកើនឡើងនាពេលបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។
នៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រី លោក Ha Kim Ngoc បានអះអាងថា ការធានា សុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋវៀតណាមនៅតំបន់ជម្លោះ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាល។ ក្រសួងការបរទេសបន្តដឹកនាំស្ថាប័នតំណាង វៀតណាមប្រចាំនៅអ៊ីស្រាអែល អារ៉ា
ប៊ីសាអូឌីត អេហ្ស៊ីបនិងរដ្ឋប៉ាឡេស្ទីន តាមដាន យ៉ាងដិតដល់នូវស្ថានភាពនៅក្នុងតំបន់ជម្លោះ ពិនិត្យជាបន្ទាន់នូវព័ត៌មានអំពីពល រដ្ឋវៀតណាម សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធក្នុងស្រុកដើម្បីអនុវត្តន៍វិធានការការពារពលរដ្ឋ និងដំណោះស្រាយជួយគាំទ្រ ធានាសុវត្ថិភាពពលរដ្ឋវៀតណាមក្នុងតំបន់មានជម្លោះនៅពេលចាំបាច់៕

ប្រតិកម្មទៅវិញ