រដ្ឋមន្ត្រីការបរទេស Bui Thanh Son ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ KQ/ toquoc.vn) |
សន្និសីទការទូតវប្បធម៌ដោយប្រធានបទ “អនុវត្តយុទ្ធសាស្ត្រការទូតវប្បធម៌ដល់ឆ្នាំ ២០៣០៖ ឆ្លើយតបដោយម្ចាស់ការ រួមចំណែកផ្សព្វផ្សាយតម្លៃនិងផ្សព្វផ្សាយផលិតផលវៀតណាម” បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២០ ខែធ្នូ នៅទីក្រុងហាណូយ។ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានអញ្ជើញចូលរួមនិងដឹកនាំសន្និសីទ។
ថ្លែងមតិក្នុងសន្និសីទ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានឲ្យដឹងថា៖ បក្ស រដ្ឋបានអះអាងថា វប្បធម៌គឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ហើយសង្កត់ធ្ងន់ថា វប្បធម៌ត្រូវតែឈរស្មើភាពជាមួយសេដ្ឋកិច្ចនិងនយោបាយ។ លោករដ្ឋមន្ត្រីបានលើកឡើងពីចំណុចសំខាន់ៗចំនួន៣ថ្មីនៃយុទ្ធសាស្ត្រការទូតវប្បធម៌ដល់ឆ្នាំ២០៣០៖ ទី១៖ បញ្ជាក់ឲ្យច្បាស់និងស៊ីជម្រៅ ថែមទៀតនូវខ្លឹមសារនៃទំនាក់ទំនងការទូតវប្បធម៌ ដោយហេតុនេះកំណត់ភារកិច្ចការទូតវប្បធម៌គឺបម្រើគោលបំណងពីរ៖ បម្រើគោលនយោបាយការបរទេសនិងគោលនយោបាយអភិវឌ្ឍន៍វប្បធម៌របស់បក្ស និងរដ្ឋ។ ទីពីរ យុទ្ធសាស្ត្រថ្មីបានកំណត់ម្ចាស់កម្មវត្ថុសម្រាប់ឆ្ពោះទៅនិងដៃគូអនុវត្ត ដែលជាមូលដ្ឋាន ប្រជាជន និងអង្គភាពអាជីវកម្ម។ ទី៣ យុទ្ធសាស្ត្របានធ្វើបច្ចុប្បន្នភាព និងកំណត់ភារកិច្ចសំខាន់ៗចំនួន៥៖ ការលើកកម្ពស់ទំនាក់ទំនង សមាហរណកម្មវប្បធម៌ ផ្សព្វផ្សាយអំពីប្រទេសជាតិ និងស្រូបយកភាពប្រណិតផូរផងបំផុតរបស់មនុស្ស។
លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ការទូតវប្បធម៌នាពេលខាងមុខ ត្រូវស្រូបយកនូវភាពប្រណិតផូរផងបំផុតនិងបញ្ញារបស់មនុស្សជាតិ រួមចំណែកក្នុងការ រក្សានិងកសាងវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ព្រមទាំងការពារជាមូលដ្ឋានឧត្តមគតិរបស់បក្ស និងសមិទ្ធផលរបស់ប្រទេសជាតិផងដែរ៕