ការទូតវ៉ាក់សាំងនាំមកនូវលទ្ធផលជាក់ស្តែង

Chia sẻ
(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រុមការងាររៀបចំការទទួលបានសម្ភារៈបរិក្ខារពេទ្យយ៉ាងឆាប់រហ័សនិងទាន់ពេលវេលា ដែលជាអំណោយរបស់រដ្ឋាភិបាល តំបន់ អង្គភាពអាជីវកម្មពីប្រទេសផ្សេងៗនិងជនជាតិវៀតណាមនៅក្រៅប្រទេស ជូនដល់ប្រជាជនវៀតណាម ក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាត យ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។ 
ការទូតវ៉ាក់សាំងនាំមកនូវលទ្ធផលជាក់ស្តែង - ảnh 1ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងាររដ្ឋាភិបាលស្តីពីការទូតវ៉ាក់សាំង (រូបថត៖ Tuan Anh/baoquocte.vn)

រសៀលថ្ងៃទី ២៤ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនា យករដ្ឋមន្ត្រីលោក Pham Binh Minh បានដឹកនាំកិច្ចប្រជុំក្រុមការងាររបស់រដ្ឋាភិបាលស្តីពីការទូតវ៉ាក់សាំងដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពនិងលទ្ធផលនៃការអនុវត្តភារកិច្ចការទូតវ៉ាក់សាំងនាពេលកន្លងមក; ព្រមព្រៀងលើភារកិច្ចចាំបាច់ដែលត្រូវអនុវត្តជាបន្ទាន់និងខ្លាំងក្លាដើម្បី ឈានទៅដល់ការនាំយកវ៉ាក់សាំង ឧបករណ៍វេជ្ជសាស្ត្រនិងថ្នាំព្យាបាលមកប្រទេសវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានបញ្ជាក់ថា ការទូតវ៉ាក់សាំងគឺជាកិច្ចការបន្ទាន់ ជាភារកិច្ចយុទ្ធសាស្ត្ររយៈពេលវែងផងនិងជារណសិរ្សសម្រាប់ការសម្រេចបានជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំងរបស់រដ្ឋាភិបាល។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រុមការងាររៀបចំការទទួលបានសម្ភារៈបរិក្ខារពេទ្យយ៉ាងឆាប់រហ័សនិងទាន់ពេលវេលា ដែលជាអំណោយរបស់រដ្ឋាភិបាល តំបន់ អង្គភាពអាជីវកម្មពីប្រទេសផ្សេងៗនិងជនជាតិវៀតណាមនៅក្រៅប្រទេស ជូនដល់ប្រជាជនវៀតណាម ក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតតត្បាតយ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមជាមួយគ្នានោះ ពន្លឿនការទទួលបាន ការគៀងគរនិងការចរចាអំពីថ្នាំព្យាបាលដើម្បីបម្រើដល់ការព្យាបាលអ្នកជំងឺនិងកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺកូវីដ ១៩៕

ប្រតិកម្មទៅវិញ