|
ទិដ្ឋភាពនៃការជួបជុំគ្នាដែលបានប្រព្រឹត្តទៅនាខែកុម្ភៈឆ្នាំ២០១៤ (រូបថត៖Yonhap/TTXVN) |
(VOVworld) - កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាថ្ងៃ
ទី៥ តុលា បានផ្លាស់ប្ដូរបញ្ជីឈ្មោះរបស់អ្នកត្រូវព្រាត់ប្រាស់ពីសាច់ញ្ញាត្តិក្នុងសង្គ្រាម
កូរ៉េដែលនឹងចូលរួមវគ្គជួបជុំគ្នាខាងមុខនេះ។តាមក្រសួងឯកភាពកូរ៉េ ខាងត្បូងថា
មន្ត្រីសមាគមន៍កាកបាទក្រហមនៃកូរ៉េទាំងពីរភាគបានជួបធ្វើការនៅ ភូមិឈប់បាញ់
Panmunjom ហើយផ្លាស់ប្ដូរបញ្ជីឈ្មោះ។ក្រោយពីជំនួបចរចារ ជាន់ខ្ពស់នានាសំដៅ
ដោះស្រាយភាពតានតឹងយោធាលើឧបទី្វបកូរ៉េកាលពីខែ សីហាកន្លងទៅ សេអ៊ូល
និងព្យុងយ៉ាងបានឯកភាពរៀបចំការជួបជុំគ្នាសំរាប់ គ្រួសារត្រូវព្រាត់ប្រាស់ចាប់ពី
ថ្ងៃទី២០ដល់ថ្ងៃទី២៦ តុលាខាងមុខនេះ។មនុស្ស ចំនួន១០០នាក់នៃភាគីនិមួយៗ
នឹងបានចូលរួមការជួបជុំគ្នាលើកនេះ៕