កូរ៉េទាំងពីរភាគទទួលបានកិច្ចព្រមព្រៀង៦ចំណុចសំដៅបន្ធូបន្ថយភាពតានតឹង

Chia sẻ
(VOVworld) - កូរ៉េទាំងពីរភាគនាយប់ថ្ងៃទី២៤ សីហា
បានបញ្ចប់ជំនួបចរចារជាន់ ខ្ពស់ដែលអូសបន្លាយក្នុង
អំឡុង៤៣ម៉ោងនៅភូមិឈប់បាញ់ Panmunjom ដោយ
ទទួលបានកិច្ចព្រមព្រៀង៦ចំណុចសំដៅបន្ធូបន្ថយ
ភាពតានតឹងនៅឧបទ្វីបកូរ៉េ។
កូរ៉េទាំងពីរភាគទទួលបានកិច្ចព្រមព្រៀង៦ចំណុចសំដៅបន្ធូបន្ថយភាពតានតឹង - ảnh 1
ថ្នាក់ដឹកនាំក្រុមចរចារនៃប្រទេសកូរ៉េទាំងពីរពេញចិត្តអំពីកិច្ចព្រមព្រៀងថ្មីដែលទទួលបាន
(រូបថត៖Yonhap/Vietnamplus)

(VOVworld) - កូរ៉េទាំងពីរភាគនាយប់ថ្ងៃទី២៤ សីហា បានបញ្ចប់ជំនួបចរចារជាន់
ខ្ពស់ដែលអូសបន្លាយក្នុងអំឡុង៤៣ម៉ោងនៅភូមិឈប់បាញ់ Panmunjom ដោយ
ទទួលបានកិច្ចព្រមព្រៀង៦ចំណុចសំដៅបន្ធូបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។
កិច្ចព្រមព្រៀងនេះរួមមានខ្លឹមសារមួយចំនួនគួរឲ្យចាប់អារម្មណ៍ដូចជា សេអ៊ូលនិង
ព្យុងយ៉ាងឯកភាពនឹងដំណើរការជំនួបសន្ទនាអន្តរដ្ឋាភិបាលយ៉ាងឆាប់បំផុតអាច
ធ្វើទៅបានសំដៅកែលំអរទំនាក់ទំនងរវាងភាគីទាំងពីរ រដ្ឋាភិបាលសេអ៊ូលនឹង
បញ្ឈប់យុទ្ធ នាការឃោសនាប្រឆាំងព្យុងយ៉ាងតាមប្រព័ន្ធឧគ្ឃោសនស័ព្ទនៅ
តំបន់ព្រំដែនចាប់ពីម៉ោង០ថ្ងៃ២៥ សីហា និងព្យុងយ៉ាងយល់ព្រមលុបចោលបទ
បញ្ជាយោធា ក្នុងស្ថានភាពសង្គ្រាម៕

ប្រតិកម្មទៅវិញ