ការត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុង Da Nang

Chia sẻ
(VOVwolrd) – នាព្រឹកថ្ងៃទី ៣០ កក្កដា ឧបនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម លោក Pham Binh Minh ដែលដឹកនាំ
ក្រុមការងាររដ្ឋាភិបាល បានជួបធ្វើការ ជាមួយគណៈកម្មា
ធិការប្រជាជនទីក្រុង  Da Nang ភាគកណ្ដាលវៀតណាម
ស្តីពី ស្ថានភាពប្រើប្រាស់ប្រភពទុន ODA ការងារកិច្ច
ការបរទេសនិងការត្រៀមរៀបចំ ឲ្យសប្តាហ៍ជាន់ខ្ពស់ APEC 2017។ 
ការត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុង Da Nang  - ảnh 1
ការត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុង Da Nang (VNA)


(VOVwolrd) – នាព្រឹកថ្ងៃទី ៣០ កក្កដា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
 លោក Pham Binh Minh ដែលដឹកនាំក្រុមការងាររដ្ឋាភិបាល បានជួបធ្វើការ
ជាមួយគណៈកម្មាធិការប្រជាជនទីក្រុង  Da Nang ភាគកណ្ដាលវៀតណាម ស្តីពី
 ស្ថានភាពប្រើប្រាស់ប្រភពទុន ODA ការងារកិច្ចការបរទេសនិងការត្រៀម
រៀបចំ ឲ្យសប្តាហ៍ជាន់ខ្ពស់ APEC 2017។ ថ្លែងមតិនទៅជំនួបធ្វើការនេះ
ឧបនាយក រដ្ឋមន្ត្រី Pham Binh Minh បានលើកច្បាស់ថា៖​

        «ចំពោះ APEC ឆ្នាំ ២០១៧ ឱកាសធំជាងគឺការទាក់ទាញការវិនិយោគ
ការជំរុញពាណិជ្ជកម្មនិងទេសចរណ៍។ ខ្ញុំស្នើរថា៖ ទីក្រុង Da Nang​ គប្បីឆ្លៀត
 យកឱកាសនេះដើម្បីមានផែនការផ្សព្វផ្សាយ ជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច​ក្នុង
ពេល ប្រព្រឹត្តទៅសប្តាហ៍ APEC។»

        ស្តីពីការប្រើប្រាស់ប្រភពទុន ODA ឧបនាយករដ្ឋមន្ត្រី Pham Binh Minh
 បានចាត់ទុកថា៖ ទីក្រុង Da Nang​ មានបទពិសោធន៍ល្អគឺបង្កើតបានក្រុម
ប្រឹក្សា គ្រប់គ្រងគំរោងការនិងប្រភពទុនប្រកបដោយប្រសិទ្ធភាព។ ពីនោះ
ទីក្រុង Da Nang​ បន្តស្រាវជ្រាវ ផ្តល់មតិសំរាប់រដ្ឋាភិបាលដើម្បីដាក់ចេញ
យន្តការ ប្រើប្រាស់ប្រភពទុន ODA នាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ