ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN) |
អបអរសាទរខួបលើកទី ៣៥ នៃមហាសន្និបាតអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) អនុម័តលើសេចក្តីសម្រេចចិត្តលើកតម្កើងលោកប្រធានហូជីមិញ (១៩៨៧-២០២២) នាព្រឹកថ្ងៃទី ១៩ សីហា វិទ្យាស្ថាននយោបាយជាតិហូជីមិញ បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ “កេរ្តិ៍ដំណែលហូជីមិញ - តម្លៃនិរន្តរភាពដែលបំភ្លឺកិច្ចការផ្លាស់ប្តូរថ្មីអបច្ចុប្បន្ន”។
មតិជាច្រើនក្នុងសិក្ខាសាលាបានអះអាងថា ខ្លឹមសារដែលមានតម្លៃនិរន្តរភាពនៃកេរ្តិ៍ដំណែលហូជីមិញគឺ៖ ឯករាជ្យជាតិផ្សារភ្ជាប់ជាមួយនឹងសង្គមនិយមគឺជាខ្សែក្រហមពេញប្រព័ន្ធមនោគមវិជ្ជាហូជីមិញ ជាគោលដៅ បំណងប្រាថ្នានិងជាគោលមាគ៌ាត្រឹមត្រូវតែមួយគត់របស់បដិវត្តន៍វៀតណាម។
បទបង្ហាញក្នុងសិក្ខាសាលាក៏បានអះអាងដែរថា លោកប្រធានហូជីមិញបានបន្សល់ទុកនូវមរតក ដែលមិនអាចកាត់ថ្លៃបាន បំភ្លឺផ្លូវជារៀងរហូតសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ដឹកនាំប្រជាជនវៀតណាមឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់៕