កេរ្តិ៍ឈ្មោះនាយឧត្តមសេនីយ៍ Vo Nguyen Giap ភ្ជាប់នឹងជ័យជម្នះមានអត្ថន័យអន្តរជាតិរបស់កងទ័ពប្រជាជនវៀតណាម

Chia sẻ
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី១០៥ទិវាកំណើតនាយឧត្តមសេនីយ៍ Vo Nguyen Giap ថ្ងៃទី២៥សីហានោះ នាព្រឹកថ្ងៃទី២៣សីហានៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខា 
កេរ្តិ៍ឈ្មោះនាយឧត្តមសេនីយ៍ Vo Nguyen Giap ភ្ជាប់នឹងជ័យជម្នះមានអត្ថន័យអន្តរជាតិរបស់កងទ័ពប្រជាជនវៀតណាម - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា (LAI HOA-VOV)

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី១០៥ទិវាកំណើតនាយឧត្តមសេនីយ៍
Vo Nguyen Giap ថ្ងៃទី២៥សីហានោះ នាព្រឹកថ្ងៃទី២៣សីហានៅទីក្រុងហាណូយ
បានប្រព្រឹត្តទៅសិក្ខា សាលាវិទ្យាសាស្ត្រស្តីអំពី “នាយឧត្តមសេនីណ៍ Vo Nguyen
Giap ជាមួយនឹងបដិវត្តន៍វៀត ណាម”។​នៅក្នុងសិក្ខាសាលានេះ តំណាងចូលរួម
បានធ្វើការផ្លាស់ប្តូរមតិអំពីជីវិត បុព្វហេតុ និងគំរូសីលធម៌បដិវត្តន៍ថ្លៃថ្លារបស់
យុទ្ធជនកុម្មុយនិស្តមួយរូប-នាយឧត្តមសេនីយ៍ Vo Nguyen Giap ជនដែលមាន
គុណូបការៈនិងគំរូឆ្នើមពិសេសសម្រាប់បុព្វហេតុរបស់បក្ស របស់ជាតិនិងបដិ
វត្តន៍វៀតណាម។ កេរ្តិ៍ឈ្មោះរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap បានភ្ជាប់
ជាមួយជ័យជម្នះពោរពេញទៅដោយអត្ថន័យអន្តរជាតិរបស់កងទ័ពប្រជាជនវៀត
 ណាមនិងជ័យជម្នះ Dien Bien Phu ប្រវត្តិសាស្ត្រ។ សាស្ត្រាចារ្យរង បណ្ឌិត Trinh
Thi Hong  Hanh នៅបណ្ឌិតសភានយោបាយជាតិហូជីមិញបានចាត់ទុកថា៖

        “ដើមឡើយគោលដៅ Dien Bien Phu គ្មានវត្តមានក្នុងផែនការឡើយ។ ពោល
គឺ ឈ្មោះ Dien Bien Phu​ នេះមិនទាន់មានវត្តមានក្នុង “ផែនការ Nava” ក៏ដូចជាផែន
ការ Dong Xuan 53-54 របស់វៀតណាមទេ។ ហេតុអីបានជាយើងជ្រើនរើស Dien
Bien Phuc ជាសមរភូមិ យុទ្ធសាស្ត្រ។​តាមនោះបានអះអាងនូវការប្តេជ្ញានិងការបញ្ជា
ណែនាំយ៉ាងឈ្លាសវៃនិងមុត មាំរបស់បក្សកុម្មុយនិស្តវៀតណាម ហើយជាពិសេស
បានឃើញច្បាស់ការឈ្លាវៃរបស់ មេបញ្ជាការកងទ័ពប្រជាជនវៀតណាម នាយ

ឧត្តមសេនីយ៍ Vo Nguyen Giap”៕

ប្រតិកម្មទៅវិញ