ការតាំងពិព័រណ៍អន្ដរជាតិវិស័យវេជ្ជសាស្ត្រនិងឱសថ

Chia sẻ
(VOVWORLD) -ការតាំងពិព័រណ៍អន្តរជាតិ វិស័យវេជ្ជសាស្ត្រនិងឱសថវៀតណាមលើកទី២៤ (VietNam Medi- Pharm 2017) បានបើកនាព្រឹកថ្ងៃទី១០ឧសភា នៅទីក្រុងហាណូយ។


ក្នុងការតាំង ពិព័រណ៍លើកនេះ មានការចូលរូមរបស់សម្ព័ន្ធក្រុមហ៊ុន សហគ្រាសចំនួន៤១០មក ពី៣០ប្រទេសនិងតំបន់ដែនដីនិងមានទ្រង់ទ្រាយស្តង់ទំនិញចំនួន៥០០។ ក្រៅពីនោះ សិក្ខសាលានិងវេទិកាជាច្រើនក៏បានរៀបចំឡើងនៅក្នុងការតាំងពិព័រណ៍នេះ ផងដែរ។ ក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍ នៅមានសកម្មភាពផ្សព្វផ្សាយចំណេះដឹងអំពីការថែទាំសុខភាពសហគមន៍ ផ្សព្វផ្សាយការបង្ការប្រឆាំងអាសន្នរោគ និងសកម្មភាពជាច្រើនទៀត។ ការតាំងពិព័រណ៍វិស័យវេជ្ជសាស្ត្រនិងឱសថនឹងបើកដល់ថ្ងៃទី១៣ ឧសភាឆ្នាំ២០១៧៕


ប្រតិកម្មទៅវិញ