ការតាំងពិព័រណ៍វិចិត្រសិល្បៈវៀតណាម - កម្ពុជា- ឡាវ

Chia sẻ
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា(២៤ មថុនា ១៩៦៧ - ២៤ មថុនា ២០១៧)
ការតាំងពិព័រណ៍វិចិត្រសិល្បៈវៀតណាម - កម្ពុជា- ឡាវ - ảnh 1ការតាំងពិព័រណ៍វិចិត្រសិល្បៈវៀតណាម - កម្ពុជា- ឡាវ 

ក្នុងក្របខ័ណ្ឌនៃសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម - កម្ពុជា(២៤ មថុនា ១៩៦៧ - ២៤ មថុនា ២០១៧) លើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវ (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០១៧) និងលើកទី ៤០ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម - ឡាវ (១៨ កក្ដដា ១៩៧៧ - ១៨ កក្ដដា ២០១៧) នាថ្ងៃទី១២ កញ្ញា មន្ទីរវប្បធម៌ និងកីឡារទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានរៀបចំកម្មវិធីជួបប្រាស្រ័យ ការតាំងពិព័រណ៍វិចិត្រសិល្បៈវៀតណាម - កម្ពុជា- ឡាវ ។ ពិព័រណ៍នេះបានតាំងបង្ហាញវណ្ណកម្មចំនួន ៥៥ របស់វិចិត្រករចំនួន ២២ នាក់ ក្នុងនោះមានវិចិត្រករចំនួន ៥ នាក់មកពីព្រះរាជាណាចក្រកម្ពុជា វិចិត្រករចំនួន ៥ នាក់មកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងវិចិត្រករចំនួន ១២ របស់វៀតណាម។ ស្ថិតក្នុងបណ្ដាកម្មវិធីជួបប្រាស្រ័យ ការតាំងពិព័រណ៍វិចិត្រសិល្បៈវៀតណាម - កម្ពុជា- ឡាវ នៅមានសកម្មភាពដូចជា ទស្សនា និពន្ធជាក់ស្ដែងនៅរមណីយដ្ឋានដ៏ល្បីឈ្មោះរបស់ទីក្រុង Da Nang ដូជា៖ Son Tra   Hai Van Quan   និងទីក្រុង Hoi An។ កម្មវិធីនេះត្រូវបានរៀបចំឡើងសំដៅបង្កលក្ខណៈងាយស្រួលសម្រាប់វិចិត្រករជួបប្រាស្រ័យវប្បធម៌ រៀនសូត្របទពិសោធន៍ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងបី វៀតណាម - កម្ពុជា- ឡាវ៕

ប្រតិកម្មទៅវិញ