ការតាំងពិព័រណ៍រូបថតភ័ស្តុតាងអំពីឥណ្ឌូចិននិងវៀតណាម

Chia sẻ
(VOVworld) – រូបថតភ័ស្តុតាងថ្លៃថ្នូរជាច្រើនអំពីឥណ្ឌូ
ចិននិងវៀតណាមត្រូវ បានតាំងបង្ហាញជាលើកដំបូងក្នុង
ការតាំងពិព័រណ៍នៅសារបន្ទីប្រវត្តិសាស្ត្ររស់ ក្នុងឧទ្យាន
Montreau Montreuil ជាយទីក្រុងប៉ារីស បារាំង។ 

(VOVworld) – រូបថតភ័សតុតាងថ្លៃថ្នូរជាច្រើនអំពីឥណ្ឌូចិននិងវៀតណាមត្រូវ បានតាំងបង្ហាញជាលើកដំបូងក្នុងការតាំងពិព័រណ៍នៅសារបន្ទីប្រវត្តិសាស្ត្ររស់
ក្នុងឧទ្យាន Montreau Montreuil ជាយទីក្រុងប៉ារីស បារាំង។ ដោយប្រធានបទ
“ឥណ្ឌូចិន - បារាំង - វៀតណាម” ការតាំងពិព័រណ៍នេះបានបង្ហាញឡើងវិប្រវត្តិ
សាស្ត្រយ៉ាងជិតស្និតរវាងបារាំងជាមួយឥណ្ឌូចិននិងវៀតណាម។ អតីតប្រធាន សមាគមជនវៀតណាមនៅបារាំង (UGVF) និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះ យោបល់និងត្រួតនិត្យភ័ស្តុតាងសំរាប់ការតាំងពិព័ណ៍ លោក Nguyen Van Bon
បានឲ្យដឹងថា៖

“អ្នកប្រវត្តិសាស្ត្របារាំង លោក Alain Ruscio គណៈបក្សកម្មុយនិស្តបារាំងបាន
ផ្តល់​ជូនឯកសារថ្មីជាច្រើនសំរាប់ការតាំងពិព័ណ៍នេះ ដែលបង្ហាញពីការតស៊ូ
របស់ប្រជាជនបារាំងជាពិសេសគឺគណៈបក្សកម្មុយនិស្តបារាំងយុវជនបារាំង
ក្នុងការគាំទ្រចលនាការតស៊ូរបស់ប្រជាជនវៀតណាម។”

ការតាំងពិព័រណ៍រូបថតភ័ស្តុតាងអំពីឥណ្ឌូចិននិងវៀតណាម - ảnh 1
អតីតប្រធាន សមាគមជនវៀតណាមនៅបារាំង (UGVF) លោក Nguyen Van Bon
(Image: VOV Online)

ក្នុងរយៈពេល ២ សប្តាហ៍សកម្មភាព ការតាំងពិព័ណ៍បានទាក់ទាញការចួលរួម របស់ទស្សនិកជនជាច្រើននាក់។ នាយកសារៈមន្ទីប្រវត្តិសាស្ត្ររស់​ លោក
Frederick Geneve បានឲ្យដឹងថា៖

“មិនត្រឹមតែ ជនបារាំង ប៉ុណ្ណោះទេ ថែមទាំង ជនវៀតណាមជាច្រើននាក់បាន មកទស្សនាការតាំងពិព័ណ៍នេះ។ នៅទីនេះ គេអាចរកឃើញមេម័រក្នុងអតីតកាល
ឡើងវិញ គយគន់រូបភាពអំពីមនោសញ្ចេតនារបស់ប្រជាជនបារាំងចំពោះឥណ្ឌូចិន
និងវៀតណាម សាមគ្គីភាពក្នុងការប្រឆាំងសង្គ្រាមនៅវៀតណាម។”

ការតាំងពិព័រណ៍រូបថតភ័ស្តុតាងអំពីឥណ្ឌូចិននិងវៀតណាម - ảnh 2
នាយកសារៈមន្ទីប្រវត្តិសាស្ត្ររស់ លោក Frederick Geneve (Image: VOV Online)

ការតាំងពិព័រណ៍ឥណ្ឌូចិន-បារាំង-វៀតណាមគឺជាសកម្មភាពមួយក្នុងចំណោម សកម្មភាពសំខាន់ក្នុងឆ្នាំមិត្តភាពបារាំង-វៀតណាមនិងរំលឹកខួបអនុស្សារវរីយ៍
លើកទី ៤០ ទិវាចុះហេត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

ប្រតិកម្មទៅវិញ