តំណាងក្រសួងស្ថាប័ននានារបស់ថៃ កាត់ខ្សែបូ បើក Top Thai Brands ២០១៩ |
លោកស្រី Nguyen Phuong Nga អនុប្រធានទទួលបន្ទុកផ្នែកឧស្សាហកម្មភាគខាងត្បូង (នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) បានមានប្រសាសន៍ថា ប្រទេសថៃបន្តរក្សាជំហររបស់ខ្លួន ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម នៅក្នុងអាស៊ាន។ ទន្ទឹមនឹងនេះដែរ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ២ របស់ថៃនៅក្នុងតំបន់អាស៊ាន។ នៅក្នុងបរិបទនេះ Top Thai Brands ត្រូវបានរៀបចំឡើងដោយគោល បំណង បង្កលក្ខណៈងាយស្រួល សម្រាប់ស្ថាប័នពាក់ព័ន្ធរបស់វៀត ណាមផងនិងថៃផងដែរ ដើម្បីជំរុញសកម្មភាពពន្លឿនពាណិជ្ជកម្ម និងទាញយកសក្តានុពលទីផ្សារនៅក្នុងតំបន់អាស៊ានតែម្តង។ ព្រឹត្តិការណ៍នេះមិនត្រឹមតែនាំមកនូវឱកាសធ្វើអាជីវកម្មសម្រាប់សហគ្រាសថៃប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសវៀត ណាម ក្នុងការអភិក្រមទីផ្សារថៃ ដោយមានគុណភាពខ្ពស់និងតម្លៃសមរម្យ។ ពីនោះ បានរួមចំណែកនាំមកនូវអត្ថប្រយោជន៍និងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសថៃនិងវៀតណាមផងដែរ។
Top Thai Brands 2019 បានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១២ខែឧសភា៕