សិប្បករ Ha Thi Vinh ប្រធានសមាគមសិប្បកម្ម និងភូមិវប្បកម្មទីក្រុងហាណូយ ឧទ្ទេសនាមផលិតផលដល់អ្នកទស្សនា |
ការតាំងពិព័រណ៌នេះបានដាក់តាំងបង្ហាញ និងឧទ្ទេសនាមស្នាដៃរចនាសិប្បកម្មថ្មី និងច្នៃប្រឌិតចំនួន ៦០០ ពីសិប្បករ អ្នកជំនាញ និងអ្នករចនាវ័យក្មេង នៅទីក្រុងហាណូយ។ ជាពិសេស គឺជាការសម្របសម្រួលរបស់គណៈកម្មាធិការប្រជាជនស្រុក Gia Lam សមាគមភូមិកុលាលភាជន៍ Bat Trang បានរួមគ្នាដាក់តាំងបង្ហាញ ឧទ្ទេសនាមផលិតផលនិងការរចនាម៉ូដថ្មី ប្រកបដោយភាពច្នៃប្រឌិតរបស់សិប្បករជំនាន់ក្រោយ។ នេះគឺជាឱកាសសម្រាប់សហគ្រាស និងមណ្ឌលផលិតកម្មឧស្សាហកម្មជនបទក្នុងវិស័យសិប្បកម្មរបស់ទីក្រុងហាណូយ ដើម្បីសិក្សាស្វែងយល់ និងនាំការរចនាទាំងនេះទៅក្នុងផលិតកម្មជាក់ស្តែង ក៏ដូចជាអភិវឌ្ឍផលិតផលថ្មីៗពីការរចនាទាំងនេះ ដើម្បីឆ្លើយតបនឹងតម្រូវការនៃទីផ្សារផងដែរ។
គួរបញ្ជាក់ថា ការតាំអពិព័រណ៍នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៧ -៩ ខែតុលា៕