ការតាំងពិព័រណ៍ផែនទីនិងបង្ហាញឯកសារ“Hoang Sa, Truong Sa របស់វៀតណាម” នៅខេត្ត Thua Thien-Hue

Chia sẻ
(VOVWORLD) -នាថ្ងៃទី២១កក្កដា នៅខេត្ត Thua Thien –Hue ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ បាន រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thua Thien-Hue រៀបចំការតាំង ពិព័រណ៍ផែនទីនិងតាំងបង្ហាញឯកសារ “Hoang Sa,Truong Sa - ភស្តុតាងប្រវត្តិសាស្ត្រនិងគតិ យុត្តិ”។ 
ការតាំងពិព័រណ៍ផែនទីនិងបង្ហាញឯកសារ“Hoang Sa, Truong Sa របស់វៀតណាម” នៅខេត្ត Thua Thien-Hue - ảnh 1ប្រជាជនទស្សនាការតាំងពិព័រណ៍ 

ការតាំងពិព័រណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី ២៤កក្កដា ដោយតាំងបង្ហាញផែនទីវៀតណាម ចិននិងប្រទេសលោកខាងលិច ជាង ១០០ ផ្ទាំង និងឯកសារជាច្រើនទៀត អះអាងអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ លោក Hoang Vinh Bao អនុរដ្ឋមន្ត្រី ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានឲ្យដឹងថា៖

        “ឯកសារដែលតាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍នេះ សុទ្ធតែជាភស្តុតាង ប្រវត្តិសាស្ត្រនិងគតិយុត្តិ បានប្រមូលទាំងក្នុងប្រទេសនិងប្រទេសនានាលើទូទាំង ភពលោក ក្នុងនោះមានទាំងប្រទេសចិនផង ដែលបានរួមចំណែកបញ្ជាក់នូវ អធិប តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ នោះ ជាផ្នែកមួយនៃទឹកដីដ៏ពិសិដ្ឋមិនអាចកាត់ផ្តាច់ចេញរបស់វៀតណាមបានឡើយ”៕

ប្រតិកម្មទៅវិញ