ភ្ញៀវមកចូលរួមការទស្សនាពិព័រណ៍នេះ(រូបថត៖ VNA) |
ពិព័រណ៍នេះបង្ហាញនិងណែនាំអំពីផែនទី Atlas ជាង ១០០ ដែលត្រូវបានជ្រើសរើសពីផែនទី Atlas ជាង ២៦០ របស់វៀតណាម ចិននិងបណ្តាប្រទេសលោកខាងលិច ដែលទាក់ទងនឹងបញ្ហាអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa –Truong Sa។
លើសពីនេះទៀត ការតាំងពិព័រណ៍នេះក៏រៀបចំសកម្មភាពបញ្ចាំងភាពយន្ដ 3D ព្រមទាំងចែករំលែកបទពិសោធន៍នៃការអនុវត្តបច្ចេកវិទ្យាព័ត៌មាននៅលើថេប្លេត (Tablet) ដើម្បីជួយទស្សនិកជនអាច មើលឃើញឯកសារទាំងនេះបានយ៉ាងងាយស្រួលផងដែរ។ ពិព័រណ៍នេះបើកទ្វាររហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកានៅសាកលវិទ្យាល័យ Da Lat៕