ការតាំងពិព័រណ៍បង្ហាញសមិទ្ធិពុទ្ធសាសនា

Chia sẻ
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃមហាសន្និ បាតតំណាងពុទ្ធសាសនាទូទាំងប្រទេសលើក ទី៨ នោះ នាព្រឹកថ្ងៃទី២០វិច្ឆិកា នៅទីក្រុងហាណូយ មជ្ឈឹមសមាគមពុទ្ធសាសនាវៀត ណាម បានបើកពិព័រណ៍បង្ហាញនូវសមិទ្ធិពុទ្ធសាសនារបស់សមាគម។
ការតាំងពិព័រណ៍បង្ហាញសមិទ្ធិពុទ្ធសាសនា - ảnh 1 ទិដ្ឋភាពនៃពិធីកាត់ខ្សែបូរបើកតាំងពិព័រណ៍ 

ក្នុងការតាំងពិព័រណ៍នេះ បានបង្ហាញរូបថតចំនួន៤៥០ផ្ទាំង ដែលពណ៌នា អំពីសមិទ្ធិពុទ្ធសាសនាលេចធ្លោក្នុងអាណត្តិ២០១២-២០១៧ របស់ គណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម តាមតំបន់នីមួយៗ។ ក្នុងការ តាំងពិព័រណ៍នេះក៏បានឧទ្ទេសនាមអំពីសកម្មភាពស្ម័គ្រចិត្តរបស់សមាគមពុទ្ធ សាសនាវៀតណាម រួមដៃជាមួយសហគម ន៍ថែទាំឲ្យជនរួមជាតិ គ្រួសារដែលមាន ស្ថានភាពលំបាកជាដើម។

        មុននឹងបើកការតាំងពិព័រណ៍ តំណាងចូលរួមមហាសន្និបាតពុទ្ធសាសនា ទូទាំងប្រទេសលើកទី៨ បានអញ្ជើញចូលប្រាង្គតំកល់សព្វលោកប្រធានហូជីមិញ និងដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធ ជនពលីផងដែរ។

មហាសន្និបាតតំណាងពុទ្ធសាសនាទូទាំងប្រទេសលើកទី៨បានប្រារព្ធជាផ្លួវការនាព្រឹកថ្ងៃទី២១វិច្ឆិកានៅទីក្រុងហាណូយ។ នេះជាព្រឹត្តិការណ៍សំខាន់របស់ សាសនិកវៀតណាមទាំងក្នុងនិងក្រៅប្រទេសរាប់លាននាក់។ ចំពោះមុខមហា សន្និបាតនេះ តំណាងជាច្រើនបានសម្តែងក្តីសោមនាស្សរីករាយ ចំពោះការអភិ វឌ្ឍន៍គួរឲ្យកត់សម្គាល់នៃវិស័យពុទ្ធសាសនាក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ព្រម ទាំងផ្ញើមកនូវបំណងប្រាថ្នាអំពីទិសដៅខាងមុខរបស់ពុទ្ធសាសនាក្នុងសម័យ ធ្វើសមាហរណកម្ម។ ព្រះតេជ្ជគុណ Thich Minh Tien អនុប្រធានគណៈកម្មការ វប្បធម៌ពុទ្ធសាសនាមជ្ឈឹមបានឲ្យដឹងថា៖

        “បច្ចុប្បន្ននេះ គណៈកម្មការវប្បធម៌ពុទ្ធសាសនាកំពុងមានគោលការណ៍និងដាក់សំណើជូនសមាគមពុទ្ធសាសនាសូមរក្សាអត្តសញ្ញាណវប្បធម៌វៀត ណាម ក្នុងការកសាងវត្តអារ៉ាម ក្នុងគម្ពី ក៏ដូចឯកសណ្ឋានសម្រាប់ព្រះសង្ឃ ឲ្យឯកភាពផងដែរ” ៕

ប្រតិកម្មទៅវិញ