ការតាំងពិព័រណ៍ក្រោមប្រធានបទ រយៈពេល ៧០ ឆ្នាំ ដែលកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមនៅឡាវ

Chia sẻ
(VOVWORLD) -នេះគឺជាការតាំងពិព័រណ៍ដែលរៀបចំឡើងដោយក្រសួងការពារជាតិឡាវ ក្នុងឱកាស រំលឹកខួបលើកទី ៧០ នៃទិវាប្រពៃណីកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម។ ការតាំងពិព័រណ៍នេះបានតាំងបង្ហាញរូបថតចំនួន ១៦៨ សន្លឹក សំដៅជួយប្រជាជនឡាវនិងមិត្តភក្តិអន្តរជាតិស្វែងយល់អំពីស្មារតីអន្តរជាតិដ៏ថ្លៃថ្លា។
ការតាំងពិព័រណ៍ក្រោមប្រធានបទ រយៈពេល ៧០ ឆ្នាំ ដែលកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមនៅឡាវ  - ảnh 1 ការតាំងពិព័រណ៍ក្រោមប្រធានបទ រយៈពេល ៧០ ឆ្នាំ ដែលកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមនៅឡាវ 

នាព្រឹកថ្ងៃទី ២៥ ខែតុលា ការតាំងពិព័រណ៍រូបថត រំលឹកខួបលើកទី ៧០ នៃទិវាប្រពៃណីកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ក្នុងបដិវត្តប្រជាជននៃ បណ្ដាកុលសម្ព័ន្ធឡាវ (ថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៤៥ - ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩ ) បានបើកនៅ សារមន្ទីរ Kaysone Phomvihane នៅ ទីក្រុងវៀងចន្ទន៍។ នេះគឺជាការតាំងពិព័រណ៍ដែលរៀបចំឡើងដោយក្រសួងការពារជាតិឡាវ ក្នុងឱកាស រំលឹកខួបលើកទី ៧០ នៃទិវាប្រពៃណីកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម។ ការតាំងពិព័រណ៍នេះបានតាំងបង្ហាញរូបថតចំនួន ១៦៨ សន្លឹក សំដៅជួយប្រជាជនឡាវនិងមិត្តភក្តិអន្តរជាតិស្វែងយល់អំពីស្មារតីអន្តរជាតិដ៏ថ្លៃថ្លា និងស្មោះសររបស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ក្នុងការ បំពេញកាតព្វកិច្ចអន្តរជាតិដើម្បីជួយប្រជាជនឡាវ ក្នុងបុព្វហេតបដិវត្ត និងកសាងប្រទេសជាតិ។ ការតាំងពិព័រណ៍ នេះនឹងបើកទ្វារហូតដល់ដំណាច់ឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ