ការតាំងពិព័រណ៍ “លំហបេតិកភ័ណ្ឌវប្បធម៌វៀតណាម”

Chia sẻ

(VOVWORLD) - លំហតាំងបង្ហាញ “បេតិកភ័ណ្ឌវប្បធម៌អរូបីយ៍វៀតណាម” នៃពិព័រណ៍នេះ ឧទ្ទេសនាមរូបភាពជិត១០០ អំពីវប្បធម៌អរូបីយ៍ដ៏លេចធ្លោនានា ក្នុងនោះមានបេតិក ភ័ណ្ឌចំនួន១៣ ដែលត្រូវបានលើកតម្កើងដោយអង្គការ UNESCO។ 

ការតាំងពិព័រណ៍ “លំហបេតិកភ័ណ្ឌវប្បធម៌វៀតណាម” - ảnh 1បណ្ដាតំណាងទស្សនាពិព័រណ៍។ (រូបថត៖ VNA)
ការតាំងពិព័រណ៍ “លំហបេតិកភ័ណ្ឌវប្បធម៌វៀតណាម” ដែលកំពុងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២ដល់ទី២៧ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍វប្បធម៌សិល្បៈវៀត ណាម (ទីក្រុងហាណូយ) ជាសកម្មភាពសាទរទិវាបេតិកភ័ណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី ២៣ វិច្ឆិកា)។ លំហតាំងបង្ហាញ “បេតិកភ័ណ្ឌវប្បធម៌អរូបីយ៍វៀត ណាម” នៃពិព័រណ៍នេះ ឧទ្ទេសនាមរូបភាពជិត១០០ អំពីវប្បធម៌អរូបីយ៍ដ៏លេចធ្លោនានា ក្នុងនោះមានបេតិក ភ័ណ្ឌចំនួន១៣ ដែលត្រូវបានលើកតម្កើងដោយអង្គការ UNESCO។ រួមជាមួយគ្នានោះ គឺឯកសារ វត្ថុ សម្លៀកបំពាក់ ឧបករណ៍តន្ត្រី និងឯកសារវិទ្យាសាស្ត្រនៃបេតិកភ័ណ្ឌ រូបីយ៍ចំនួន៦ដែលបានទទួលស្គាល់ដោយអង្គការ UNESCO ផងដែរ រួមមាន៖ ព្រះរាជ តន្ត្រី Hue លំហវប្បធម៌គង់ឃ្មោះ Tay Nguyen ចម្រៀង ca tru ចម្រៀងប្រជាប្រិយ quan ho ខេត្ត Bac Ninh ការប្រតិបត្តិពិធី then របស់ជនជាតិ Tay, Nung, Thai នៅ វៀតណាម និងសិល្បៈច្រៀង Don ca tai tu តំបន់ភាគខាងត្បូង៕

ប្រតិកម្មទៅវិញ