|
ឯកសារមួយចំនួនដែលត្រូវបានដាក់បង្ហាញនៅការតាំងពិព័រណ៍ (រូបថត៖qdnd.vn) |
(VOVworld) - នាថ្ងៃទី២៣ មិថុនា នៅសារមន្ទីរខេត្ត Nam Dinh ភាគខាងជើងវៀត
ណាម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានបើកការតាំងពិព័រណ៍ផែនទី
និងដាក់បង្ហាញឯកសារដោយប្រធានបទ “Hoang Sa Truong Sa របស់ វៀតណាម រាល់ភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ”។ការតាំងពិព័រណ៍នេះបានប្រមូលផ្ដុំឯក
សារ វត្ថុតាង ឯកសារបោះពុម្ភផ្សាយនិងផែនទីជាច្រើន ដែលត្រូវបានប្រកាសតាំង
ពីមុនមករបស់អ្នកស្រាវជ្រាវ អ្នកប្រាជ្ញនានានៅក្នុងនិងក្រៅប្រទេស។បណ្ដាក្រុម
ឯកសារស្នូលដែលត្រូវបានដាក់បង្ហាញនៅការតាំងពិព័រណ៍នេះរួមមាន ឯកសារ
ជាភាសា Han Nom (ភាសាវៀតណមបុរាណ) ភាសាវៀតណាម និងភាសាបារាំង
ដោយរាជវង្សសក្ដិភូមិវៀតណាមនិងរដ្ឋអំណាចបារាំងនៅឥណ្ឌូចិន ចេញផ្សាយ កាលពីសតវត្សទី១៧ដល់ដើមសតវត្សទី២០ ឯកសាររដ្ឋបាលរបស់រដ្ឋអំណាច វៀតណាមសាធារណៈរដ្ឋនៅភាគខាងត្បូងវៀតណាមចេញផ្សាយក្នុងដំណាក់ កាលឆ្នាំ១៩៥៤-១៩៧៥ និងឯកសាររដ្ឋបាលរបស់សាធារណៈរដ្ឋសង្គមនិយមវៀត ណាមចេញផ្សាយតាំងពីឆ្នាំ១៩៧៥មក។ការតាំងពិព័រណ៍ក៏បានដាក់បង្ហាញផែនទី
ជិត១០០ ផ្ទាំងដែលបញ្ជាក់លើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ
ទាំង២ Hoang Sa និងTruong Sa ដោយវៀតណាមឬលោកខាងលិចប្រកាសតាំង
ពីសតវត្សទី១៧មកផងដែរ៕