ការតាំងពិព័រណ៌ Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ

Chia sẻ
(VOVWORLD) -នៅទីក្រុង Dong Hoi បានប្រព្រឹត្តទៅការតាំងពិព័រណ៌ផែនទី និងតាំងបង្ហាញឯកសារ ស្ដីអំពី” Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ”។ ជិត១០០ផែនទី ឯកសារ វត្ថុតាងបង្ហាញបានប្រមូលផ្តុំពីបណ្ដាអ្នកស្រាវជ្រាវ
ការតាំងពិព័រណ៌ Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ  - ảnh 1ការតាំងពិព័រណ៌ Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិនៅខេត្ត Quang Binh 

នៅទីក្រុង Dong Hoi បានប្រព្រឹត្តទៅការតាំងពិព័រណ៌ផែនទី និងតាំងបង្ហាញឯកសារ ស្ដីអំពី” Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ”។ ជិត១០០ផែនទី ឯកសារ វត្ថុតាងបង្ហាញបានប្រមូលផ្តុំពីបណ្ដាអ្នកស្រាវជ្រាវ អ្នកប្រាជ្ញនៅក្នុងនិងក្រៅប្រទេស បានប្រកាស។ នេះជាបណ្ដាភ័ស្តុតាង ប្រវត្តិសាស្ត្រគត្តិយុត្តិអះអាងអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa, Truong Sa។លោក Doan Cong Huynh ប្រធាននាយកដ្ឋានព័ត៌មានមូលដ្ឋាន នៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានអោយដឹងថា៖

        “ ការតាំងពិព័រណ៌ផែនទី និងឯកសារ” Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ”ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សព្វផ្សាយសំខាន់ សំដៅជូនព័ត៌មានទៅកាន់កម្មា ភិ បាលយុទ្ធជន និងប្រជាជនគ្រប់ស្រទាប់ក្នុងខេត្ត។ តាមនោះ រួមចំណែកអប់រំទឹកចិត្តស្នេហារជាតិ លើកកំពស់ចំណេះដឹង និងការទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជន និងប្រជាជនគ្រប់ស្រទាប់ចំពោះបុព្វហេតុកសាង អភិវឌ្ឍន៍និងការពារមាតុប្រទេស៕”

ប្រតិកម្មទៅវិញ