ទិដ្ឋភាពនៃការតាំងពិព័រណ៍ |
ការតាំងពិព័រណ៍នេះ បានបង្ហាញនូវឯកសារ ផែនទី រូបភាព វត្ថុបុរាណដែលជាការប្រ មូលផ្តុំពីប្រភពឯកសារ ដែលបានប្រកាសមុននេះ របស់អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ ដោយបង្ហាញនូវភស្តុតាងប្រវត្តិសាស្រ្ត និងមូលដ្ឋានគតិយុត្តិ ដើម្បីបញ្ជាក់ពីអធិប តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ ពោលគឺ Hoang Sa និង Truong Sa រួមទាំងដំណើរការបង្កើតនិងប្រតិបត្តិសិទ្ធិអធិបតេយ្យភាពលើសមុទ្រនិងកោះក៏ដូចជាណែនាំរូបភាពស្អាតៗ របស់ប្រទេសនិងប្រជាជនវៀតណាម។ ទាំងអស់នេះ ត្រូវបានបង្ហាញដោយបច្ចេកវិទ្យា 3D រួមមានការតាំងពិព័រណ៍ឌីជីថល 3D ត្រីវិស័យឌីជីថល 3D និងកម្មវិធីថតរូបជាក់ស្តែង ជាដើម។ លោកស្រី Tran Thi Quoc Hien អនុប្រធាននាយកដ្ឋានព័ត៌មានមូលដ្ឋាននៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានសង្កត់ធ្ងន់ថា៖ ការណែនាំនិងផ្សព្វផ្សាយឯកសារ ភ័ស្តុតាងប្រវត្តិសាស្ត្រនិងច្បាប់ដែលបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះទាំងពីរ គឺ Hoang Sa និង Truong Sa។ តាមរយៈការតាំងពិព័រណ៌នេះ គឺជាសកម្មភាពសំខាន់មួយនៃព័ត៌មាននិងការផ្សព្វផ្សាយអំពីសមុទ្រនិងកោះដោយនាំមកនូវព័ត៌មានផ្ទាល់ជូនដល់គ្រូបង្រៀននិងសិស្ស និស្សិតនៅសាលា។ តាមរយៈនេះ បានរួមចំណែកដល់ការអប់រំនៃសេចក្តីស្រឡាញ់ចំពោះមាតុភូមិនិងប្រទេស បង្កើនការយល់ដឹង ការទទួលខុសត្រូវនិងសកម្មភាពរបស់អាណាព្យាបាល កម្មាភិបាល គ្រូបង្រៀននិងនិស្សិតសម្រាប់ការការពារអធិបតេយ្យភាពលើកោះនៃមាតុប្រទេស៕