ការតាំងពិព័រណ៍ "Dau Xao - កន្លែង​ប្រមូលផ្តុំ​ភាព​ប្រណិត​"

Chia sẻ
(VOVWORLD) - ការតាំងពិព័រណ៌ "Dau Xao - កន្លែងប្រមូលផ្តុំភាពប្រណិត" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែមករាដល់ថ្ងៃទី ៣០ ខែមិថុនា នៅមជ្ឈមណ្ឌលបណ្ណសារជាតិលេខ ១ ទីក្រុងហាណូយ។

ការតាំងពិព័រណ៌នេះ បានឧទ្ទេសនាមឯកសារ និងរូបភាពដ៏មានតម្លៃចំនួនជាង ៣០០ ស្តីអំពីការ Dau Xao ដោយមានការចូលរួមរបស់វៀតណាម ដែលភាគច្រើនត្រូវបានបោះពុម្ពផ្សាយជាលើកដំបូង។

ការតាំងពិព័រណ៍ "Dau Xao - កន្លែង​ប្រមូលផ្តុំ​ភាព​ប្រណិត​" - ảnh 1អគារ Nam Ky នៅ Dau Xao ទីក្រុងប៉ារីស ឆ្នាំ ១៨៨៩។ ប្រភព៖ Gallica.bnf.fr

ការតាំងពិព័រណ៌នេះត្រូវបានរៀបចំជា ២វគ្គ ៖ វគ្គទី ១៖ “Dau Xao ហាណូយ” - ឧទ្ទេសនាមឯកសារ និងរូបភាពអំពីពិធី Dau Xao  មួយចំនួនដែលបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ វគ្គទី ២៖ “នាំយកកណ្តឹងនៅវាយនៅបរទេស”ដោយឧទ្ទេសនាមឯកសារ និងរូបភាពនៃការ Dau Xao បែបអាណានិគម និង Dau Xao ពិភពលោក ដោយមានការចូលរួមពីតំបន់ឥណ្ឌូចិន ជាពិសេសនៅប្រទេសបារាំង។ ការតាំងពិព័រណ៌បង្ហាញពីបរិយាកាសនៃពិធី Dau Xao  ក្នុងស្រុក និងអន្តរជាតិសំខាន់ៗ ដែលប្រមូលផ្តុំភាពប្រណិតរបស់វៀតណាមចាប់ពីចុងសតវត្សទី ១៩ ដល់ពាក់កណ្តាលសតវត្សទី ២០ ។

ក្នុងអតីតកាល Dau Xao គឺជាការតាំងពិព័រណ៍ ដែលត្រូវបានរៀបចំឡើងដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយស្នាដៃ និងផលិតផលនានា តាមនោះ បង្កើតឱកាសសម្រាប់ទីផ្សារ លើកកម្ពស់ពាណិជ្ជកម្ម និងជំរុញ អាជីវកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ Dau Xao  អន្តរជាតិ និងអាណានិគមជាច្រើនតែងតែប្រព្រឹត្តទៅក្នុងទីក្រុងធំៗនៃប្រទេសបារាំង បែលហ្ស៊ិក ឬអាមេរិក ដោយមានការចូលរួមពីបណ្តាប្រទេសឥណ្ឌូចិន រួមទាំងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ