ទិដ្ឋភាពនៃពិធី |
ចូលរួមក្នុងព្រឹត្តិការណ៍នេះ វៀតណាមមានស្តង់ទំនិញធំចំនួន ៨ដោយមានរូប សណ្ឋានបច្ចេកវិទ្យាជឿនលឿនសម្រាប់ទាំងទិន្នផលនិងគុណភាព សមស្របនឹង បម្រែបម្រួលអាកាសធាតុ ការជ្រាបចូលនៃទឹកប្រៃរបស់វាលសណ្តទន្លេ Cuu Long ដូចជារូបសណ្ឋានស្រូវ បង្គង ស្រូវត្រីនិងរូបសណ្ឋានចិញ្ចឹមបង្គង ត្រីនាំចេញជាដើម ។ ការតាំងពិព័រណ៍នេះជាកន្លែងបង្កលក្ខណៈងាយស្រួលសម្រាប់ខឿនសេដ្ឋកិច្ចនា នាជួបប្រាស្រ័យ រៀនសូត្របទពិសោធន៍ពីគ្នាទៅវិញទៅមកពីរបៀបនិងបច្ចេកវិទ្យា ជឿនលឿន ឆ្ពោះទៅខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និរន្តរភាពរវាងបណ្តាខឿនសេដ្ឋកិច្ចជា សមាជិក។ លោក Dao Anh Dung អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា៖
“ដោយគោលដៅរួមគឺឆ្ពោះទៅខឿនកសិកម្មអេកូឡូស៊ី និរន្តរភាព ការតាំងពិព័រ ណ៍ APEC អំពីផលិតផលស្បៀងអាហារនិងបច្ចេកវិទ្យាថ្មីក្នុងកសិកម្មជាឱកាស សម្រាប់ខឿនសេដ្ឋកិច្ចសមាជិក APEC ឧទ្ទេសនាមនូវផលិតផលកសិកម្ម បច្ចេក វិទ្យាថ្មី ឆ្លាត និងសមស្របជាមួយការផ្លាស់ប្តូរអាកាសធាតុ បង្កើនទំនាក់ទំនងសហ ប្រតិបត្តិការរវាងខឿនសេដ្ឋកិច្ចនានា សំដៅជម្រុញការប្រើប្រាស់បច្ចេកវិទ្យាវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងការផលិតកម្មកសិកម្ម ដើម្បីលើកកំពស់ទិន្នផល គុណភាព ឆ្លើយតបនឹងតម្រូវការអំពីសន្តិសុខស្បៀងអាហារនិងអាហាររូបត្ថម្ភ”៕