ការតាំងពិពណ៌រូបថត «ទឹកដីមនុស្សអាស៊ាន» |
(VOVworld) – ការតាំងពិពណ៌រូបថត «ទឹកដីនិងមនុស្សអាស៊ាន» នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៥ ដល់ទី ១១ ខែ សីហា នៅទីក្រុងហាណូយ។ នេះគឺជាសកម្មភាព ក្នុងក្របខ័ណ្ឌរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន។ ការតាំងពិពណ៌នឹងឧទ្ទេសនាមរូបថតចំនួន ២៣០ ផ្ទាំងរបស់អ្នកថតរូបនានាមក ពីប្រទេសអាស៊ានទាំង ១០។ តាមរយៈការតាំងពិពណ៌លើកនេះ នឹងបង្កើនការយោគយល់គ្នាទៅវិញទៅមក តភ្ជាប់ប្រទេសអាស៊ាននានាជាមួយគ្នា រួមវំណែក កសាងសហគមន៍អាស៊ានសាមគ្គីភាពសកម្មនិងអភិវឌ្ឍន៍។ នេះក៏ជាឱកាស ដើម្បីអ្នកថតរូបក្នុងតំបន់ផ្លាស់ប្តូរជួបប្រាស្រ័យបទពិសោធន៍ជាមួយគ្នា៕