|
ការតែងតាំងអគ្គលេខាធិការ អ.ស.ប. នឹងត្រូវបានអនុវត្តប្រកបដោយបើកចំហរថែមទៀត (Image: VNA) |
(VOVworld) – នាថ្ងៃទី ១២ កញ្ញា មហាសន្និបាត អ.ស.ប. បានអនុម័តលើសេចក្តី
សម្រេចចិត្តមួយស្តីពីការតែងតាំងបេក្ខជនតំណែងអគ្គលេខាធិការ អ.ស.ប. ដោយ
បើកចំហរនិងមានតម្លាភាពថែមទៀត។ កាយវិការនេះប្រព្រឹត្តទៅក្នុងអាណត្តិទី ២
របស់អគ្គលេខាធិការ អ.ស.ប. កាន់អំណាច លោក Ban Ki Moon ដែលនឹងបញ្ចប់
នាចុងឆ្នាំ ២០១៦។ រហូតមកដល់ពេលនេះ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ឈរ
ឈ្មោះបេក្ខជនមួយរូបតែប៉ុណ្ណោះ។ ប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារ
សន្តិសុខចំនួន ៥ សម្រេចការតែងតាំងនេះជាសំខាន់។ ក្នុងករណី សេចក្តីសម្រេ
ចចិត្តពោលខាងលើតត្រូវបានអនុម័ត នឹងអនុញ្ញត្តិឲ្យប្រទេសជា សមាជិករបស់
អ.ស.ប. ផ្សេងៗ ដឹងអំពីបញ្ជីឈ្មោះបេក្ខជននិងជីវប្រវត្តិរបស់គេ ។ ទន្ទឹមនឹងនោះ
បណ្ដាប្រទេសក៏នឹងមានឱកាសផ្ទៀងស្តាប់ទស្សនៈរបស់បេក្ខជននៅមហសន្និបាត
អ.ស.ប. ផងដេរ។ ប៉ុន្តែ សេចក្តីសម្រេចចិត្តនេះមិនផ្លាស់ប្តូររបៀបជ្រើសរើសនិង
ឧទ្ទេសនាមបេក្ខជនចុងក្រោយនៅមហាសន្និបាត អ.ស.ប. នៅឡើយ៕