ករណីឧទ្ធម្ភាគចក្រធ្លាក់នៅប្រទេសនេប៉ាល់៖ អ្នកដំណើរ និង​ក្រុមអ្នកបើក​បរ​ទាំងអស់​ត្រូវស្លាប់

Chia sẻ
(VOVWORLD) - ឧទ្ធម្ភាគចក្រពាណិជ្ជកម្មឯកជនដែលដំណើរការដោយក្រុមហ៊ុន Manang Air ដឹកជញ្ជូនភ្ញៀវទេសចរដែលមានបំណងចង់គយគន់កំពូលភ្នំដ៏ខ្ពស់របស់ប្រទេស រួមទាំងកំពូលភ្នំ Everest ដែលជាភ្នំខ្ពស់បំផុតលើពិភពលោក។
ករណីឧទ្ធម្ភាគចក្រធ្លាក់នៅប្រទេសនេប៉ាល់៖ អ្នកដំណើរ និង​ក្រុមអ្នកបើក​បរ​ទាំងអស់​ត្រូវស្លាប់ - ảnh 1ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅអាកាសយានដ្ឋាន Lukla ច្រកផ្លូវទៅកាន់ភ្នំ Everest ប្រទេសនេប៉ាល់។ រូបថតឯកសារ៖ AFP/VNA

មនុស្សទាំង៦នាក់ ក្នុងនោះមានជនជាតិម៉ិកស៊ិកចំនួន៥នាក់ ត្រូវបានស្លាប់ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រនៅជិតភ្នំ Everest ប្រទេសនេប៉ាល់កាលពីម្សិលមិញ។ ឧទ្ធម្ភាគចក្រពាណិជ្ជកម្មឯកជនដែលដំណើរការដោយក្រុមហ៊ុន Manang Air ដឹកជញ្ជូនភ្ញៀវទេសចរដែលមានបំណងចង់គយគន់កំពូលភ្នំដ៏ខ្ពស់របស់ប្រទេស រួមទាំងកំពូលភ្នំ Everest ដែលជាភ្នំខ្ពស់បំផុតលើពិភពលោក។ មុនពេលកើតហេតុ ឧទ្ធម្ភាគចក្រ បានហោះចេញពីទីរួមស្រុក Surke ស្រុក Solukhunvhu ហើយបានបាត់ទំនាក់ទំនង រយៈពេល ១៥ នាទីបន្ទាប់ពីការហោះហើរ។ ក្រោយមក ប្រជាជនបានរកឃើញបំណែកយន្តហោះនៅភូមិមួយនៅ Lamjura ស្រុក Solukhuvhu ផងដែរ៕

ប្រតិកម្មទៅវិញ