រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Pompeo (រូបថត៖ AFP/TTXVN) |
នៅក្នុងការសេចក្តីជូនដំណឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Morgan Ortagus បានឲ្យដឹងថា“ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Pompeo បានវាយតម្លៃខ្ពស់ចំពោះការរក្សាទំនាក់ទំនងភាពជាដៃគូជាមួយលោក al-Halbousi។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាអំពីសារៈសំខាន់នៃការបន្ធូរបន្ថយភាពតានតឹងនៅអ៊ីរ៉ាក់និងក្នុងតំបន់” ផងដែរ។
នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានធ្វើសន្ទនាតាមទូរស័ព្ទមួយទៀតជាមួយព្រះអង្គម្ចាស់ Mohammed bin Salman Al Saud នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាអំពីវិធានការរក្សាសន្តិភាពក្នុងតំបន់។ ភាគីទាំងពីរក៏៏បានពិនិត្យឡើងវិញនូវវិធានការនានាដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពនៅមជ្ឈឹមបូព៌ា ក៏ដូចជាពិភាក្សាអំពីការវិវត្តន៍នាពេលថ្មីៗនេះនៅប្រទេសអ៊ីរ៉ាក់ និងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់ផងដែរ៕