ករណីសាកសពចំនួន ៣៩ នាក់ នៅក្នុងរថយន្តដឹកទំនិញនៅអង់គ្លេស៖ ធ្វើ​កោសល្យវិច័យ​សន្និដ្ឋានលើមូលហេតុនៃការស្លាប់

Chia sẻ
(VOVWORLD) - ការសន្និដ្ឋានទាងនេះត្រូវបាននាំចេញ ខណៈដែលប៉ូលីសអង់គ្លេសនៅតែបន្តជំរុញការស៊ើបអង្កេតលើករណីនេះនិងកំណត់អត្តសញ្ញាណជនជាប់សង្ស័យនៅក្នុងករណីនេះ។
ករណីសាកសពចំនួន ៣៩ នាក់ នៅក្នុងរថយន្តដឹកទំនិញនៅអង់គ្លេស៖ ធ្វើ​កោសល្យវិច័យ​សន្និដ្ឋានលើមូលហេតុនៃការស្លាប់ - ảnh 1ប៉ូលីសស៊ើបអង្កេតលើករណីសាកសពចំនួន ៣៩ នាក់ នៅក្នុងរថយន្តដឹកទំនិញនៅអង់គ្លេស (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១១ ខែកុម្ភៈ ប៉ូលីសអង់គ្លេសបានឲ្យដឹងថា ការធ្វើកោសល្យវិច័យជាបឋមលើសាកសពជនជាតិ វៀតណាមចំនួន ៣៩ នាក់ ដែលត្រូវបានរកឃើញកាលពីខែតុលា ឆ្នាំ ២០១៩ នៅក្នុងរថយន្ដដឹកទំនិញមួយគ្រឿងនៅរដ្ឋ Essex ភាគឦសាននៃទីក្រុងឡុងដ៏ ដោយសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារខ្វះអុកស៊ីសែន និងឡើងកំដៅខ្លាំងនៅក្នុងទីកន្លែងបិតជិត។ ការសន្និដ្ឋានទាងនេះត្រូវបាននាំចេញ ខណៈដែលប៉ូលីសអង់គ្លេសនៅតែបន្តជំរុញការស៊ើបអង្កេតលើករណីនេះនិងកំណត់អត្តសញ្ញាណជនជាប់សង្ស័យនៅក្នុងករណីនេះ។

ជនជាប់សង្ស័យឈ្មោះ Gheorghe Nica រស់នៅតំបន់ Basildon នៅភាគខាងកើតប្រទេសអង់គ្លេស ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Frankfurt ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ២៩ ខែមករា ហើយត្រូវបានជំនុំជម្រះនៅតុលាកាដំបូងនៅ ទីក្រុង Chelmsford កាលពីថ្ងៃទី ១ ខែកុម្ភៈកន្លងទៅ។ Gheorghe Nica ប្រឈមនឹងការចោទប្រកាន់ចំនួន ៣៩ ពីបទមនុស្សឃាតដោយអចេតនា និងបទប៉ុនប៉ងជួយធ្វើអន្តោប្រវេសន៍ខុសច្បាប់។ ជនជាប់សង្ស័យទី ២ ត្រូវបានចាប់ខ្លួននៅអៀរឡង់ខាងជើងកាលពីថ្ងៃទី ២ ខែកុម្ភៈពីបទ មនុស្សឃាតដោយអចេតនា និងសមគំនិតធ្វើ អន្តោប្រវេសន៍ខុសច្បាប់។ ជនជាប់សង្ស័យម្នាក់ទៀតមកពីអៀរឡង់ខាងជើងឈ្មោះ Eamonn Harrison កំពុង បានឃុំខ្លួននៅប្រទេសអៀរឡង់ ពីបទមនុស្សឃាតដោយអចេតនា និងប៉ុនប៉ងជួញដូរមនុស្ស។ មុខសញ្ញានេះនឹងត្រូវបង្ហាញខ្លួននៅតុលាការជាន់ខ្ពស់ Dublin ដែលគ្រោងធ្វើឡើងនាថ្ងៃតី ១២ ខែ កុម្ភៈ។ទោះយ៉ាងណាក៏ដោយ អង់គ្លេសពិបាកក្នុងការស្នើឲ្យធ្វើបត្យាប័ន Harrison ព្រោះថា មុខសញ្ញានេះរំលោភច្បាប់នៅបែលហ្ស៊ិក៕

ប្រតិកម្មទៅវិញ