ករណីវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅអាហ្គានីស្ថានបណ្ដាលឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់និងរងរបួស

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៧ សីហា មនុស្សយ៉ាងហោចណាស់ចំនួន ១៣នាក់ ក្នុង នោះមានទាំងទាហាននិងជនស៊ីវិលអាហ្គានីស្ថានត្រូវស្លាប់និង១៨នាក់ទៀតត្រូវ រងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកផ្ទុកក្នុងរថយន្តនៅខេត្ត Helmand។ 
ករណីវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅអាហ្គានីស្ថានបណ្ដាលឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់និងរងរបួស - ảnh 1 កន្លែងកើតហេតុការវាយប្រហារដោយគ្រាប់បែកផ្ទុកក្នុងរថយន្តនៅ Lashkar Gah ប្រទេសអាហ្គានីស្ថានកាលពីថ្ងៃទី២៣ សីហា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៧ សីហា មនុស្សយ៉ាងហោចណាស់ចំនួន១៣នាក់ ក្នុង នោះមានទាំងទាហាននិងជនស៊ីវិលអាហ្គានីស្ថានត្រូវស្លាប់និង១៨នាក់ទៀតត្រូវ រងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកផ្ទុកក្នុងរថយន្តនៅខេត្ត Helmand។ នេះជាកន្លែងដែលកើតមានឡើងការប៉ះទង្គិចគ្នាយ៉ាងកាចសាហាវក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅរវាងកងកម្លាំងរដ្ឋាភិបាលជាមួយកម្លាំងឧទ្ទាមតាលីបង់ សំដៅដណ្ដើមយកការកាន់កាប់តំបន់នេះ។ នាបច្ចុប្បន្ន មិនទាន់មានការទទួល ស្គាល់ឬការបញ្ចេញមតិណាមួយពីភាគីតាលីបង់ ជាក្រុមដែលតែងតែដំណើរការ វាយប្រហារដោយអត្តឃាតនៅអាហ្គានីស្ថាននៅឡើយ៕

ប្រតិកម្មទៅវិញ