ករណីវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅភាគឦសានីហ្សេរីយ៉ាបណ្ដាលឲ្យមនុស្សជិត៦០នាក់ត្រូវស្លាប់និងរងរបួស

Chia sẻ
(VOVWORLD) - មនុស្សយ៉ាងហោចណាស់ចំនួន១៥នាក់ត្រូវស្លាប់និង៤៣នាក់ ទៀតត្រូវរងរបួសក្នុងករណីវាយប្រហារដោយគ្រាប់បែកចំនួន២លើកនៅកន្លែង បែងចែកទំនិញជួយសង្គ្រោះនៅប៉ែកឦសាននីហ្សេរីយ៉ានាថ្ងៃទី១៨ កញ្ញា។
ករណីវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅភាគឦសានីហ្សេរីយ៉ាបណ្ដាលឲ្យមនុស្សជិត៦០នាក់ត្រូវស្លាប់និងរងរបួស - ảnh 1រថយន្តត្រូវបំផ្លាញចោលក្រោយពីការវាយប្រហារមួយរបស់កម្លាំង Boko Haram នៅនីហ្សេរីយ៉ា (រូបថត៖ AFP/TTXVN)


(VOVworld) - មនុស្សយ៉ាងហោចណាស់ចំនួន១៥នាក់ត្រូវស្លាប់និង៤៣នាក់ ទៀតត្រូវរងរបួសក្នុងករណីវាយប្រហារដោយគ្រាប់បែកចំនួន២លើកនៅកន្លែង បែងចែកទំនិញជួយ សង្គ្រោះនៅប៉ែកឦសាននីហ្សេរីយ៉ានាថ្ងៃទី១៨ កញ្ញា។ ការ វាយប្រហារនេះត្រូវបានបញ្ជាក់ថា គឺដោយកម្លាំង Boko Haram អនុវត្ត។ កម្លាំង ជួយសង្គ្រោះឲ្យដឹងថា ករណីវាយប្រហារដំបូងកើតមានឡើងនារសៀលថ្ងៃ ដដែលនៅភូមិ Mashalari នៅពេលប្រជាជនកំពុងប្រមូលផ្ដុំដើម្បីទទួលទំនិញ ឧបត្ថម្ភបែងចែកដោយអង្គការក្រៅរដ្ឋាភិបាលមួយ។ ១២នាទីក្រោយនោះ មុខ សញ្ញាមួយទៀតជានារីក៏ចុចបំផ្ទុះគ្រាប់បែកផ្ទុកក្នុងខ្លួន ប៉ុន្តែមានតែអ្នកវាយប្រហារ ប៉ុណ្ណោះត្រូវស្លាប់៕

ប្រតិកម្មទៅវិញ