មុននោះនាថ្ងៃដដែល ករណីវាយប្រហារអត្តឃាតដោយគ្រាប់បែកផ្ទុកលើ រថយន្តមួយបានកើតមានឡើងនៅខាងក្រៅសណ្ឋាគារ Nasa Hablod ចម្ងាយ៦០០ម៉ែត្រពីវិមានប្រធានាធិបតី ហើយក្រោយនោះមានពួកឧទ្ទាម ប្រដាប់អាវុធ៥នាក់បានឈានចូលក្នុងអាគារនេះ។ ប៉ុន្មាននាទីក្រោយនោះ រថយន្តផ្ទុកគ្រាប់បែកមួយទៀតបានបំផ្ទុះនៅជិតខាងអាគារមួយដែលមុននេះជាទីស្នាក់ការរដ្ឋសភា៕