ករណីផ្ទុះដ៏កក្រើកនៅបេរូត៖ លីបង់បញ្ជាក់ថាមិនមានការខកខានក្នុងការស៊ើបអង្កេតទេ

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានជាតិនៃប្រទេសលីបង់ (NNA) បានរាយការណ៍ថាប្រធានាធិបតីលីបង់លោក Michel Aoun  កាលពីថ្ងៃទី ១៥ ខែសីហា បានអះអាងថាមិនមានការពន្យារពេលក្នុងការស៊ើបអង្កេតលើករណីផ្ទុះដ៏កក្រើកនៅក្នុងរដ្ឋធានីបេរូត (Beirut) កាលពីថ្ងៃទី ៤ ខែសីហាកន្លងមកនោះឡើយ។
ករណីផ្ទុះដ៏កក្រើកនៅបេរូត៖ លីបង់បញ្ជាក់ថាមិនមានការខកខានក្នុងការស៊ើបអង្កេតទេ - ảnh 1 ប្រធានាធិបតីលីបង់លោក Michel Aoun (រូបថត៖AFP/TTXVN)

សេចក្តីប្រកាសមួយ ប្រធានាធិបតីលោក Michel Aoun  បានសង្កត់ធ្ងន់ថាដោយសារតែការសន្មត់និងលទ្ធភាពជាច្រើន អាជ្ញាធរប្រទេសនេះត្រូវការពេលវេលាបន្ថែមទៀតដើម្បីវាយតម្លៃនិងស្វែងរកការពិត ឱ្យបានត្រឹមត្រូវ។ លោកបានឲ្យដឹងថារូបលោកជាផ្ទាល់ក៏យល់ដឹងនិងយោគយល់យ៉ាងជ្រាលជ្រៅចំពោះការផ្ទុះកំហឹងរបស់ប្រជាជននៅពេលនេះផងដែរ។

យោងតាមស្ថិតិ ករណីផ្ទុះចំនួន ២ លើកជាប់ៗគ្នា បានកើតឡើងនៅកំពង់ផែបេរូតកាលពីថ្ងៃទី ៤ សីហាធ្វើឱ្យទីក្រុងមានការភ្ញាក់ផ្អើលយ៉ាងពេញទំហឹង និងបំផ្លាញទាំងស្រុងនូវអគារជាច្រើននៅតំបន់ក្បែរកំពង់ផែ។ ករណីផ្ទុះដ៏សាហាវនេះក៏បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧៧ នាក់បានស្លាប់និងមានជនរងរបួសប្រមាណ ៦.០០០ នាក់ទៀតផង។ នាថ្ងៃដដែលនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ លោក David Hale បានមានប្រសាសន៍ថាអាមេរិកជំរុញឱ្យលីបង់ធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាពអំពីការផ្ទុះនេះ ព្រមទាំងសង្កត់ធ្ងន់ថាលីបង់នឹងទទួលបានជំនួយខាងហិរញ្ញវត្ថុនៅពេលថ្នាក់ដឹកនាំប្រទេសនេះអនុវត្តការធ្វើកំណែទម្រង់ផងដែរ៕

ប្រតិកម្មទៅវិញ