ប៉ូលីសអាហ្គានីស្ថានស៊ើបអង្កេតនៅកន្លែងកើតហេតុ (រូបថត៖ EPA/TTXVN) |
(VOVworld) - អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្គានីស្ថានលោក Najib Danish ឲ្យដឹងថា នាថ្ងៃទី២៨ កញ្ញា មនុស្សចំនួន៣នាក់ត្រូវស្លាប់និង១៦នាក់ទៀតត្រូវរង របួសក្រោយពីគ្រាប់បែកមួយដែលត្រូវបានភ្ជាប់ទៅលើរថយន្តប៉ូលីសផ្ទុះនៅមជ្ឈមណ្ឌលរដ្ឋធានី Kabul។ ប៉ូលីស២នាក់និងជនស៊ីវិល១នាក់ត្រូវស្លាប់ ខណៈដែល ប៉ូលីស២នាក់និងជនស៊ីវិល១៤នាក់ទៀតត្រូវរងរបួស។ នាបច្ចុប្បន្នមិនទាន់មាន អង្គការណាទទួលការខុសត្រូវចំពោះរឿងហេតុនេះនៅឡើយទេ៕