ករណីបំផ្ទុះគ្រាប់បែកអត្តឃាតបណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់និងរងរបួសនៅទីក្រុង Kabul

Chia sẻ

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន AFP ដកស្រង់សម្ដីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អាហ្គានីស្ថានលោក Nasrat Rahimi ដែលលើកច្បាស់ថា អ្នកវាយប្រហារ អត្តឃាតមួយនាក់បានបំផ្ទុះខ្លួនឯងនៅជិតហ្វូងប៉ូលីសដែលកំពុងធានាសន្តិសុខ សំរាប់បាតុកម្មនៅទីនោះ។

ករណីបំផ្ទុះគ្រាប់បែកអត្តឃាតបណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់និងរងរបួសនៅទីក្រុង Kabul - ảnh 1កន្លែងកើតហេតុនៃករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុង Kabul នាខែធ្នូ ឆ្នាំ២០១៧ (រូបថត៖ Xinhua/TTXVN)
 

មជ្ឈដ្ឋានមន្ត្រីអាហ្គានីបានស្ថានឲ្យដឹងថា ជនវាយប្រហារអត្តឃាតមួយនាក់នា

ថ្ងៃទី៤ មករា បានចុចបំផ្ទុះឧបករណ៍យកតាមខ្លួន នៅជិតមណ្ឌលប្រមូលផ្ដុំ

ប៉ូលីសនិងបាតុករជាច្រើននៅរដ្ឋធានី Kabul បណ្ដាលឲ្យមនុស្សយ៉ាងហោ

ចំណាស់១១នាក់ស្លាប់និង២៥នាក់ទៀតរងរបួស។ នេះជាករណីអំពើហឹង្សាថ្មី

បំផុតដែលកើតមានឡើងនៅទីក្រុងនេះ។

        ទីភ្នាក់ងារសារព័ត៌មាន AFP ដកស្រង់សម្ដីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ

អាហ្គានីស្ថានលោក Nasrat Rahimi ដែលលើកច្បាស់ថា អ្នកវាយប្រហារ

អត្តឃាតមួយនាក់បានបំផ្ទុះខ្លួនឯងនៅជិតហ្វូងប៉ូលីសដែលកំពុងធានាសន្តិសុខ

សំរាប់បាតុកម្មនៅទីនោះ។ នាបច្ចុប្បន្ន មិនទាន់មានក្រុមណាដែលឡើងសម្លេង

ទទួលខុសត្រូវចំពោះករណីវាយប្រហារពោលខាងលើនៅឡើយ៕

ប្រតិកម្មទៅវិញ