|
ប៉ូលីសហុំព័ទ្ធកន្លែងកើតហេតុនៃបន្ទុះនេះ (រូបថត៖EPA/TTXVN) |
(VOVworld) - បន្ទុះនាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ កញ្ញា តាមម៉ោងតំបន់
នៅសង្កាត់មជ្ឈមណ្ឌល Manhattan ទីក្រុងញូវយ៉ក ប្រទេសអាមេរិក បានបណ្ដាលឲ្យ
មនុស្សយ៉ាងហោចណាស់២៥នាក់ត្រូវរងរបួស។តាមស្ថាប័នអគ្គិភ័យក្រុងញូវយ៉ក
(NYFD) ថា ឧបករណ៍ផ្ទុះត្រូវបានដាក់ក្នុងធុងសំរាមមួយនៅមុខ អគារ១៤ជាន់
ដែលស្ថិតនៅកណ្ដាលមហាវិថីលេខ៦និងលេខ៧។នាបច្ចុប្បន្នមិនទាន់មានការ
សន្និដ្ឋានថា នេះជាអំពើវាយប្រហារភេរវកម្មដែរឬទេ ប៉ុន្តែកម្លាំងប៉ូលីស ក្រុង
ញូវយ៉ក ត្រូវបានបង្កើនភ្លាមៗ ហើយធ្វើការយាមល្បាតនៅគ្រប់កន្លែង សំខាន់ៗ
នៃទីក្រុងនេះ៕