ករណីបាញ់រះនៅអាល្លឺម៉ង់៖រកឃើញអត្តសញ្ញាណជនដៃដល់

Chia sẻ
(VOVworld) - នាថ្ងៃទី២៣ កក្កដា ស្ថាប័នស៊ើបអង្កេត
អាល្លឺម៉ង់បានឲ្យដឹងថា ជនដៃដល់ដែលបានអនុវត្តន៍
ការបាញ់រះនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Olympia នា
រសៀលថ្ងៃទី២២ កក្កដា នៅទីក្រុង Munich ប៉ែកខាង
ត្បូងអាល្លឺម៉ង់ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៩នាក់ស្លាប់នោះ មានឈ្មោះ David Ali Sonboly។
ករណីបាញ់រះនៅអាល្លឺម៉ង់៖រកឃើញអត្តសញ្ញាណជនដៃដល់ - ảnh 1
ឃាតករ David Ali Sonboly (រូបថត៖liveleak.com)

(VOVworld) - នាថ្ងៃទី២៣ កក្កដា ស្ថាប័នស៊ើបអង្កេតអាល្លឺម៉ង់បានឲ្យដឹងថា
ជនដៃដល់ដែលបានអនុវត្តន៍ការបាញ់រះនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Olympia នា
រសៀលថ្ងៃទី២២ កក្កដា នៅទីក្រុង Munich ប៉ែកខាងត្បូងអាល្លឺម៉ង់ បណ្ដាលឲ្យ
មនុស្សយ៉ាងហោចណាស់៩នាក់ស្លាប់នោះ មានឈ្មោះ David Ali Sonboly។មុននឹង
អនុវត្តន៍ការវាយប្រហារពោលខាងលើ ជនដៃដល់ អាយុ១៨ឆ្នាំរូប នេះ​ជាសិស្សា
នុសិស្សនៅទីក្រុង Munich។ឈ្មោះ David Ali Sonboly ជាជន អាល្លឺម៉ង់ដើមកំណើត
អ៊ីរ៉ង់ ដែលកើតនិងរស់នៅក្នុងទីក្រុង Munich។ លទ្ធផលនៃការស៊ើបអង្កេតបានសរ
ឲ្យឃើញថា ឈ្មោះនេះបាន hack គនណី Facebook មួយ បន្ទាប់នោះ បានលួចធ្វើ
ការផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយមួយក្នុងនាម ភោជនីយដ្ឋាន McDonald’s
ដើម្បីទាក់ទាញមនុស្សមកភោជនីយដ្ឋាននេះ។ក្រោយពីអនុវត្តន៍អំពើឧក្រិដ្ឋកម្ម
ឃាតករបានបាញ់សំលាប់ខ្លួនឯងដោយកាំភ្លើងដោយត្រូវកងកម្លាំងសន្តិសុខតាម
ចាប់។
នាថ្ងៃដដែល អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានចេញសេចក្ដី
ថ្លែងការណ៍ដោយថ្កោលទោសការបាញ់រះដ៏បង្ហូរឈាមនៅទីក្រុង Munich។
លោកស្រីក៏បានរំលែកទុក្ខជាមួយការឈឺចាប់ដែលជនរងគ្រោះនិងក្រុមសាច់
ញ្ញាត្តិរបស់គេទទួលរងនាយប់ថ្ងៃទី២២ កក្កដា ព្រមទាំងសន្យាថា នឹងស្វែងរកឲ្យ
ឃើញមូលហេតុនៃករណីបាញ់រះពោលខាងលើក៏ដូចជាករណីវាយប្រហារ
ដោយពូថៅលើរថភ្លើងដែលបានកើតមានប៉ុន្មានថ្ងៃមុននោះនៅទីក្រុង
Wuerzburg ដែលធ្វើឲ្យមនុស្ស៥នាក់រងរបួស៕

ប្រតិកម្មទៅវិញ