ករណីធ្វើរដ្ឋប្រហារនៅទួរគី៖ទួរគីបន្តស្នើឲ្យអាមេរិកធ្វើបត្យាប័នបុព្វជិត Gulen

Chia sẻ
(VOVworld) - នាថ្ងៃទី១៨ សីហា ប្រធានាធិបតីទួរគី
លោក Tayyip Erdogan បានឲ្យដឹងថា អាមេរិកជាដៃគូ
យុទ្ធសាស្ត្ររបស់ទួរគី គប្បីបង្កលក្ខណៈដើម្បីធ្វើ
បត្យាប័នបុព្វជិត Fethullah Gulen ដែលកំពុងនិរទេស
ខ្លួននៅអាមេរិក ដោយសារលោករូបនេះត្រូវចោទប្រកាន់ពីបទមេគំនិតឈរពីក្រោយការធ្វើរដ្ឋប្រហារមិនសម្រេចកាលពីខែមុននៅទួរគី។
ករណីធ្វើរដ្ឋប្រហារនៅទួរគី៖ទួរគីបន្តស្នើឲ្យអាមេរិកធ្វើបត្យាប័នបុព្វជិត Gulen - ảnh 1
បុព្វជិត Fethullah Gulen ដែលត្រូវជាប់សង្ស័យជាមេគំនិតឈរពីក្រោយការធ្វើរដ្ឋប្រហារនៅទួរគី (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី១៨ សីហា ប្រធានាធិបតីទួរគីលោក Tayyip Erdogan បាន
ឲ្យដឹងថា អាមេរិក ជាដៃគូយុទ្ធសាស្ត្ររបស់ទួរគី គប្បីបង្កលក្ខណៈដើម្បីធ្វើបត្យាប័ន
បុព្វជិត Fethullah Gulen ដែលកំពុងនិរទេសខ្លួននៅអាមេរិក ដោយសារ លោករូបនេះ
ត្រូវចោទប្រកាន់ពីបទមេគំនិតឈរពីក្រោយការធ្វើរដ្ឋប្រហារមិន សម្រេចកាលពី
ខែមុននៅទួរគី។ថ្លែងមតិនៅក្រុងអង់ការ៉ា លោក Erdogan ឲ្យដឹងថា លោកបាន
ស្នើឲ្យប្រធានាធិបតីអាមេរិកលោក Barrack Obama អនុញ្ញាតឲ្យ ធ្វើបត្យាប័នបុព្វជិត
 Gulen ត្រឡប់មកទួរគីវិញ។ប៉ុន្តែរដ្ឋអំណាចវ៉ាស៊ីនតោនតបត ថា ប្រទេសនេះត្រូវ
ឃើញភស្តុតាងច្បាស់លាស់អំពីការទាក់ទិនរបស់លោក Gulen ជាមួយករណីធ្វើ
រដ្ឋប្រហារកាលពីថ្ងៃទី១៥ កក្កដា កន្លងទៅជាមុនសិន៕

ប្រតិកម្មទៅវិញ