ករណីជនជាតិវៀតណាមចំនួន ៣៩ នាក់បានស្លាប់នៅប្រទេសអង់គ្លេស៖ សាកសពនិង​ធាតុរបស់ជនរងគ្រោះចំនួន ២៣ នាក់ដែលនៅសេសសល់​ត្រូវបាន​ធ្វើមាតុភូមនិវត្តន៍

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ក្រសួងការបរទេសបានសហការជាមួយអាជ្ញាធរវៀតណាមនិងអង់គ្លេស ដើម្បីសម្រេចរួចរាល់ការធ្វើមាតុភូមិនិវត្តន៍ចំពោះសាកសព និងធាតុរបស់ជនរងគ្រោះទាំង ៣៩ នាក់ ហើយប្រគល់ជូនក្រុមគ្រួសារវិញ។
ករណីជនជាតិវៀតណាមចំនួន ៣៩ នាក់បានស្លាប់នៅប្រទេសអង់គ្លេស៖ សាកសពនិង​ធាតុរបស់ជនរងគ្រោះចំនួន ២៣ នាក់ដែលនៅសេសសល់​ត្រូវបាន​ធ្វើមាតុភូមនិវត្តន៍ - ảnh 1 សាកសពនិងធាតុរបស់ជនរងគ្រោះចំនួន ២៣ នាក់ដែលនៅសេសសល់ត្រូវបានធ្វើមាតុភូមនិវត្តន៍ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា សាកសពនិងធាតុរបស់ជនរងគ្រោះចំនួន ២៣ នាក់ដែលនៅសល់ក្នុងករណីជនជាតិវៀតណាមចំនួន ៣៩ នាក់បានស្លាប់នៅរដ្ឋ Essex ទីក្រុងឡុងដ៍ភាគឦសាន នៃចក្រភពអង់គ្លេសបានធ្វើមាតុភូមិនិវត្តន៍មកដល់ព្រលានយន្តហោះ Noi Bai ទីក្រុងហាណូយ។ ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ក្រសួងការបរទេសបានសហការជាមួយអាជ្ញាធរវៀតណាមនិងអង់គ្លេស ដើម្បីសម្រេចរួចរាល់ការធ្វើមាតុភូមិនិវត្តន៍ចំពោះសាកសព និងធាតុរបស់ជនរងគ្រោះទាំង ៣៩ នាក់ ហើយប្រគល់ជូនក្រុមគ្រួសារវិញ។

នេះគឺជាលទ្ធផលនៃការណែនាំដ៏ដិតដល់របស់នាយករដ្ឋមន្រ្តីវៀតណាម កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការបរទេស ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស និងអាជ្ញាធរក្នុងស្រុក ដែលបានរួមសហការជាមួយភាគីអង់គ្លេស ដើម្បីធ្វើមាតុភូមិនិវត្តន៍ចំពោះសាកសព និងធាតុរបស់ជនរងគ្រោះទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ