ការដើរដង្ហែក្បួនដ៏ធំនៅប្រទេសបារាំងសំដៅប្រឆាំងនឹងអំពើភេរវកម្ម

Chia sẻ
(VOVworld)-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក
Bernard Cazeneuve បានឲ្យ ដឹងនាថ្ងៃទី១០មករាថា
មនុស្សចំនួន៧០ម៉ឺននាក់

ការដើរដង្ហែក្បួនដ៏ធំនៅប្រទេសបារាំងសំដៅប្រឆាំងនឹងអំពើភេរវកម្ម - ảnh 1
ប្រជាជនបារាំងហូរមកផ្លូវដើមដង្ហែក្បួនអំពាវនាវសាមគ្គី
(រូបថតៈ EPA)


(VOVworld)-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Bernard Cazeneuve បានឲ្យ
ដឹងនាថ្ងៃទី១០មករាថា មនុស្សចំនួន៧០ម៉ឺននាក់ បានហូរមកវិថីនានានៅបណ្តា
ទីក្រុង ធំៗរបស់បារាំង ដើម្បីដំណើរការដើរដង្ហែក្បួនសំដៅរំលឹកវិញ្ញាណក្ខ័ន្ធជន
រងគ្រោះ ចំនួន១៧នាក់ដែលត្រូវស្លាប់ក្នុងបណ្តាការវាយប្រហារភេរវកម្មនៅបារីស
មុននេះ។ នាយករដ្ឋមន្ត្រីបារាំងលោក Manuel Valls ក៏បានអំពាវនាវឲ្យដំណើរការ
ការ ដើរដង្ហែក្បួនរំលឹកវិញ្ញាណក័្ខន្ធធំ១ក្នុងថ្ងៃទី១១មករា ដោយមានការចូលរួម
របស់ មនុស្សជាង១លាននាក់ និងថ្នាក់ដឹកនាំរាប់សិពមកពីប្រទេសនានាលើពិ
ភពលោក។ ប៉ូលីស្តនិងកងទ័ពជាង៥ពាន់នាក់បានដាក់ពង្រាយសម្រាប់ធានា សណ្តាប់ធ្នាប់ការដើរដង្ហែក្បូងមានទ្រង់ទ្រាយធំនេះ។ លោកនាយករដ្ឋមន្ត្រី
បារាំងបានចាត់ទុកថា ការដើរដង្ហែក្បួនលើកនេះ នឹងជាព្រឹត្តការណ៍មានលក្ខណៈ
ប្រវត្តិសាស្រ្ត១ សម្តែងនូវកម្លាំងពលំសាមគ្គីរបស់ប្រជាជនបារាំង៕

ប្រតិកម្មទៅវិញ