ប្រជាជនរាប់ពាន់នាក់ធ្វើដង្ហែរក្បួននៅប្ររាំង |
ក្រុមហ៊ុនផលិតកម្មនេះកំពុងលក់ថ្នាំកំចាត់ស្មៅក្លែងក្លាយដែលផ្ទុកសារជាតិ glyphosate ដែលអង្គការសុខភាពពិភពលោក (WHO) បានព្រមានថាមានហានិភ័យបង្កជំងឺមហារីកចំពោះអ្នកប្រើប្រាក់។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់អ្នកជំនាញផ្នែកបរិស្ថាន និងមេដឹកនាំគណបក្សនយោបាយរបស់បារាំងនាមួយសប្តាហ៍មុនការបោះឆ្នោតសភាអឺរ៉ុប។ បេក្ខជនជាច្រើននៃការបោះឆ្នោតនេះបានប្រកាសយ៉ាងម៉ឺងម៉ាត់ថានឹងបញ្ឈប់សកម្មភាពចលនាតាមរបៀងរបស់ សម្ព័ន្ធក្រុមហ៊ុន Monsanto នៅគ្រប់ស្ថាប័នសំខាន់ៗរបស់អឺរ៉ុបនៅទីក្រុងប៊្រុច សែលផងដែរ៕