ការដង្ហែក្បួនដើម្បីនារីដោយទ្រង់ទ្រាយធំប្រព្រឹត្តទៅនៅប្រទេសអាមេរិកទាំងមូល |
(VOVworld) – នារីរាប់លាននាក់នៅរដ្ឋធានីវ៉ាស៊ីនតោននិងបណ្ដារដ្ឋក្នុងទូទាំងប្រទេស អាមេរិកបានចូលរួមសកម្មភាព «ការដង្ហែក្បួនដើម្បីនារី» សំដៅឡើងសម្លេងការពារសិទ្ធិនារី នាថ្ងៃទី ២០ មករា ពេញមួយឆ្នាំដែលប្រធានាធិបតី លោក Donald Trump ទទួលដំណែង។ សកម្មភាពដង្ហែក្បួនទ្រង់ទ្រាយធំលើកនេះបានប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន ទីក្រុង New York ទីក្រុង Chicago ទីក្រុង Los Angeles រួមជាមួយទីក្រុងផ្សេងៗទៀតនៅអាមេរិក។ ក្រៅពីពាក្យស្លោកទាមទារឲ្យសិទ្ធិសមភាពសំរាប់នារីដូចជា «នារីនឹងមិនឱនក្បល» «ទាមទារ ឲ្យសមភាពសំរាប់មនុស្សគ្រប់រូប» «សិទ្ធិសំរាប់នារី» អ្នកចូលរួមការដង្ហែក្បួនបានយក សារជាច្រើនផ្ញើជូនចំពោះប្រធានាធិបតី Trump ដែលទាក់ទិនដល់បញ្ហាជនអន្តោប្រវេសន៍ក៏ដូចជាបញ្ហាដែលប្រទេសអាមេរិកកំពុងប្រឈមមុខផងដែរ។ ការដង្ហែក្បួនបានប្រព្រឹត្តទៅរយៈពេលតែ ១២ ម៉ោង បន្ទាប់ពី រដ្ឋាភិបាលអាមេរិកត្រូវបិទទ្វារដោយការអស់ថវិការរដ្ឋ៕