|
ការដង្ហែក្បួនគាំទ្ររដ្ឋាភិបាលនៅ Venezuela (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣១ ឧសភា បុគ្គលិកគមនាគមន៍របស់ Venezuela រាប់
ម៉ឺននាក់បាន ចូលរួមការដង្ហែក្បួនទ្រង់ទ្រាយធំមួយនៅរដ្ឋធានី Caracas សំដៅ
សម្តែងការគាំទ្ររដ្ឋាភិបាល របស់ប្រធានាធិបតី Nicolas Maduro ក្នុងកាលៈទេ
សៈដែលភាគីប្រឆាំងបង្កើនសកម្មភាព បំផ្លិចបំផ្លាញ។ ប្រធានសមាគមចគម
នាគមន៍ជាតិ Venezuela លោក Jose Bentancourt បានសង្កត់ធ្ងន់ថា៖ ពលករ
ចំនួន ៥ ម៉ឺននាក់នៃផ្នែកគមនាគមន៍បានចូលរួមការដង្ហែ ក្បួនសំដៅអះ
អាងនូវសាមគ្គីភាពនិងការគាំទ្រចំពោះប្រធានាធិបតី Maduro ហើយប្រឆាំង
ជំទាស់ឧបាយកលបំផ្លាញចោលខឿនប្រជាធិបតេយ្យនៅប្រទេសអាមេរិកឡា
ទីននេះ។ នាថ្ងៃដដែល អគ្គលេខាធិការសម្ព័ន្ធភាពបណ្ដាប្រទេសអាមេរិកឡាទីន
(UNASUR) លោក Enersto Samper បានប្រកាសថា៖ ក្រុមសម្រុះសម្រួលអន្តរ
ជាតិនឹងបន្តដំណើរកិច្ចប្រជុំនាសប្តាហ៍ខាងមុខដើម្បីស្វែងរកដំណោះស្រាយ
សំរាប់វិបត្តិនយោបាយដ៏ធ្ងន់ធ្ងរដែលកំពុង ប្រព្រឹត្តទៅនាបច្ចុប្បន្នរវាងរដ្ឋាភិ
បាលនិងភាគីប្រឆាំង Venezuela ។ លោក Samper ក៏បានឲ្យដឹងថែមទៀតថា៖
សម្តេចប៉ាប Francis ត្រៀមខ្លួនជាស្រេចដើរតួនាទីជា អ្នកកណ្ដាលក្នុងដំណើរ
ការចរចារនៅ Venezuela ផងដែរ៕