ការជំរុញពាណិជ្ជកម្មនិងអភិវឌ្ឍន៍ការនាំចេញប្រកបដោយចីរភាពនៅក្នុងបរិបទថ្មី

Chia sẻ
(VOVWORLD) - នេះគឺជាសកម្មភាពប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ដើម្បីផ្លាស់ប្តូរព័ត៌មានរវាងស្ថាប័នសម្របសម្រួលនិងអង្គភាពពាក់ព័ន្ធនានាក្នុងសកម្មភាពនាំចេញ ព្រមទាំងវាយតម្លៃចំពោះឱកាសនិងយថាទស្សន៍សម្រាប់នាំចេញទំនិញរបស់វៀតណាមជាដើម។ 
ការជំរុញពាណិជ្ជកម្មនិងអភិវឌ្ឍន៍ការនាំចេញប្រកបដោយចីរភាពនៅក្នុងបរិបទថ្មី - ảnh 1ទិដ្ឋភាពនៃវេទិកានេះ (រូបថត៖ hanoimoi.com.vn

នាព្រឹកថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅវេទិកាស្តីពីការជំរុញពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ការនាំចេញប្រកបដោយចីរភាពក្នុងបរិបទនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA), កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។ នេះគឺជាសកម្មភាពប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ដើម្បីផ្លាស់ប្តូរព័ត៌មានរវាងស្ថាប័នសម្របសម្រួលនិងអង្គភាពពាក់ព័ន្ធនានាក្នុងសកម្មភាពនាំចេញ ព្រមទាំងវាយតម្លៃចំពោះឱកាសនិងយថាទស្សន៍សម្រាប់នាំចេញទំនិញរបស់វៀតណាមជាដើម។ លោក Vu Ba Phu ប្រធាមនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានសង្កត់ធ្ងន់ថា៖

«វិស័យទំនិញដែលមានសក្តានុពលគឺជាក្រុមកសិផលនិងចំណីអាហារ រួមមានជលផល ផ្លែឈើ កាហ្វេ គ្រាប់ស្វាយចន្ទី ម្រេច គ្រឿងទេស កៅស៊ូ និងអង្ករជាដើម។ រីឯក្រុមឧស្សាហកម្មកែច្នៃវិញរួមមានវាយនភណ្ឌ ស្បែកជើង កាបូបនិងគ្រឿងសង្ហារិម និង Software (ផ្នែកទន់) គឺជាក្រុមផលិតផលថ្មីមួយ ដែលនាំមកនូវតម្លៃប្រាក់នាំចេញកាន់តែកើនឡើងយ៉ាងឆាប់រហ័ស ហើយមានតម្លៃបន្ថែមខ្ពស់ខ្លាំងក្នុងរយៈបេលកន្លងមកនេះ។ហេតុដូច្នេះចាំបាច់ត្រូវគាំទ្រដល់ការជំរុញ ពាណិជ្ជកម្មនៅពេលខាងមុខផងដែរ»៕

ប្រតិកម្មទៅវិញ