ការជួយសង្គ្រោះចំណាប់ខ្មាំងនៅរដ្ឋធានី Nairobi Kenya ជិតនឹងបញ្ចប់។

Theo VOV -
Chia sẻ
Vovworld-ប្រធានាធិបតី Kenya លោក Uhuru Kenyatta បានប្រកាសថា Kenya នឹងផ្ដន្ទាទោសបណ្ដាអ្នកឈរនៅខាងក្រោយនៃការវាយប្រហារពោលខាងលើ

ការជួយសង្គ្រោះចំណាប់ខ្មាំងនៅរដ្ឋធានី Nairobi Kenya ជិតនឹងបញ្ចប់។ - ảnh 1
ការជួយសង្គ្រោះចំណាប់ខ្មាំងនៅរដ្ឋធានី Nairobi Kenya ជិតនឹងបញ្ចប់។ (Xinhua)



        Vovworld-កងទ័ព Kenya នាយប់ថ្ងៃទី២២កញ្ញាបានឲ្យដឹងថា ចំណាប់​ខ្មាំង​
ភាគ​ច្រើន ដែលត្រូវជនប្រដាប់អាវុធឥស្លាមចាប់ខ្លួននៅមជ្ឈមណ្ឌលពាណិជ្ជកម្ម
Westgate នៅរដ្ឋធានី Nairobi ត្រូវបានជួយសង្គ្រោះនិងកងទ័ពបានត្រួតពិនិត្យ​ភាគ
ច្រើន​នៅមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ។ នេះជាបំរែបំរួលថ្មីបំផុតក្រោយរយៈពេល​២ថ្ងៃគិតតាំងពីកើតមានឡើងការវាយប្រហារដោយជនប៉ះបោរ Al Shabaab ដែល​
មាន​ទំនាក់ទំនងជាមួយបណ្ដាញភេរវកម្ម Al Qaeda នាពេលថ្ងៃត្រង់ ថ្ងៃទី​២១កញ្ញា។
មជ្ឈដ្ឋានមន្ត្រី Kenya បានឲ្យដឹងថា យ៉ាងតិចបំផុតមាន​ជន​ប្រមាណ​៦៨នាក់ត្រូវ
ស្លាប់ ក្នុងនោះមានពលរដ្ឋបរទេសជាច្រើននិងជន២រយនាក់រង​របួសក្នុងករណី
វាយប្រហារនេះ។ យ៉ាងតិចបំផុតមានទាហាន៤នាក់រងរបួស។ ប្រធានាធិបតី
Kenya លោក Uhuru Kenyatta បានប្រកាសថា Kenya នឹងផ្ដន្ទាទោសបណ្ដាអ្នកឈរ
នៅខាងក្រោយនៃការវាយប្រហារពោលខាងលើ៕

 

ប្រតិកម្មទៅវិញ