Vovworld-នាយប់ថ្ងៃទី៣១មិនានៅមជ្ឈមណ្ឌលជាតិផ្សាយសំលេងលេខ
៥៨ Quan Suទីក្រុងហាណូយវិទ្យុសំលេងវៀតណាមបានរៀបចំ ការជួប
សំណេះសំណាលស្តីពីការជំនះពុះពារលើផលវិបាកនៃគ្រាប់មីននិង
ភាពសុខសាន្តត្រានបនៃជីវភាពរស់នៅ។កម្មវិធីបានប្រមូលផ្តុំទៅលើ
បញ្ហាមួយចំនួនទាក់ទិនដល់ការងារជំនះពុះពារលើផលវិបាកនៃគ្រាប់
មីនរបស់វៀតណាមនិយាយរួមនិងរបស់កងទ័ពនិយាយដខោយឡែក
នាពេលកន្លងមក។តាមឪត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តី
ក្រសួងការពារប្រទេសវៀតណាមថា៖ទោះបីជាសង្រ្គាម កន្លងផុតទៅ
បានជិត៤០ឆ្នាំក៍ដោយក៍ផលវិបាករបស់វាគឺធ្ងន់ធ្ងរណាស់។ក្នុងនោះ
ជនជាច្រើននាក់ត្រូវស្លាប់និងរងរបួសដោយគ្រាប់មីន។នេះជាអម្រែក
ធ្ងន់សំរាប់គ្រួសារនិងសង្គម។ដោយហេតុនេះនាពេលខាងមុខយើង
នឹងត្រូវកសាងផែនការដើម្បីជំនះពុះពារលើផលវិបាកនៃគ្រាប់មីន។
ទន្ទឹមនឹងនោះយើងត្រូវបង្កើនការងារឃោសនាដល់ប្រជាជននិងដំបន់
សំរាប់គេឃើញបានផលវិបាកនៃគ្រាប់មីន៕