ការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន |
(VOVworld) – អនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំក្រសួងការពារប្រទេស វៀតណាមនិងក្រសួងការពារជាតិចិន ចាប់ពីថ្ងៃទី ២៣ ដល់ទី២៥ កញ្ញា ខេត្ត Lai Chau (ភាគខាងជើងវៀតណាម) និងខេត្ត Yunan (ភាគខាងត្បូងចិន) បានប្រព្រឹត្តទៅបណ្ដាសកម្មភាពជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនរវាង វៀតណាមនិងចិនលើកទី ៤ ឆ្នាំ ២០១៧។ នាថ្ងៃទី២៣ កញ្ញា នៅទីក្រុង Lai Chau ខេត្ត Lai Chau គណៈប្រតិភូមិកងទ័ពនៃប្រទេសទាំងពីរបានរៀបចំ វេទិកាជួបប្រាស្រ័យនិងការហ្វឹកហាត់សហការក្នុងការប្រឆាំងបទល្មើសឆ្លងដែន រវាងកងទ័ពការពារព្រំដែនខេត្ត Lai Chau ជាមួយកងទ័ពការពារតំបន់ Mengzi (ចិន) នៅភូមិ Po To ឃុំ Huoi Luong ស្រុក Phong Tho ខេត្ត Lai Chau (វៀតណាម)៕