ការជួបប្រាស្រ័យប្រជាជន និងកិច្ចសហប្រតិបត្តិការ គឺជាមូលដ្ឋាន ក្នុងទំនាក់ទំនងវៀតណាម និងអូស្ត្រាលី

Chia sẻ
(VOVWORLD) -អញ្ជើញថ្លែងមតិនៅទីនេះ លោក Peter Cosgrove បានសង្ដត់ធ្ងន់ថា អូស្ត្រាលីមានមោទនាភាពដែលមានមិត្តភក្តិជាប្រទេសវៀតណាម។

ការជួបប្រាស្រ័យប្រជាជន និងកិច្ចសហប្រតិបត្តិការ គឺជាមូលដ្ឋាន ក្នុងទំនាក់ទំនងវៀតណាម និងអូស្ត្រាលី - ảnh 1ការជួបប្រាស្រ័យប្រជាជន និងកិច្ចសហប្រតិបត្តិការ

គឺជាមូលដ្ឋាន ក្នុងទំនាក់ទំនងវៀតណាម និងអូស្ត្រាលី 

នាយប់ថ្ងៃទី ១៥ មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyễn Xuân Phúc និងលោកជំទាវបានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអូស្ត្រាលី ក្រោមអធិបតីភាពរបស់ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove និងលោកជំទាវ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Peter Cosgrove បានសង្ដត់ធ្ងន់ថា អូស្ត្រាលីមានមោទនាភាពដែលមានមិត្តភក្តិជាប្រទេសវៀតណាម។ លោករូបនេះក៏បានអះអាងថា ការជួបប្រាស្រ័យប្រជាជន វប្បធម៌ និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍គឺជាមូលដ្ឋានដ៏រឹងមាំក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាម និងអូស្ត្រាលីនាបច្ចុប្បន្ន និងអនាគត។

រីឯខ្លួនវិញ លោក Nguyễn Xuân Phúc បានឲ្យដឹងថា ប្រទេសទាំងពីរមានមោទនាភាពចំពោះសមិទ្ធផលដែលទទួលបាន ហើយលោកបានសម្ដែងនូវក្ដីសង្ឃឹមអំពីអនាគតដ៏ភ្លឺស្វាងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម និងអូស្ត្រាលីដែលបានអនុវត្តន៍ជាក់ស្ដែងលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ