ការជួបប្រាស្រ័យជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំជំនាន់ទី ២ និងទី ៣ រវាងវៀតណាមនិងអាមេរិក

Chia sẻ
(VOVworld) – ការជួបប្រាស្រ័យជនរងគ្រោះដោយជាតិគីមី
ពុលពណ៌លឿងទុំជំនាន់ទី ២ និងទី ៣ រវាងវៀតណាម​និង
អាមេរិកបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៩ កក្កដា នៅ
ទីក្រុងហាណូយ។
ការជួបប្រាស្រ័យជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំជំនាន់ទី ២ និងទី ៣ រវាងវៀតណាមនិងអាមេរិក - ảnh 1
ការជួបប្រាស្រ័យជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំជំនាន់ទី ២ និងទី ៣ រវាងវៀតណាមនិងអាមេរិក (Image: cpv.org.vn)


(VOVworld) – ការជួបប្រាស្រ័យជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង
ទុំជំនាន់ទី ២ និងទី ៣ រវាងវៀតណាម​និងអាមេរិកបានប្រព្រឹត្តទៅនារសៀល
ថ្ងៃទី ២៩ កក្កដា នៅទីក្រុងហាណូយ។ ក្នុងជំនួបប្រាស្រ័យនេះ ប្រធានសមាគម
ជនរងគ្រោះដោយជាតិ គីមីពុលពណ៌រលឿងទុំ/ dioxin វៀតណាម ឧត្តមសេនីយ៍
ឯក Nguyen Van Rinh បានឲ្យដឹងថា៖ ការជួបប្រាស្រ័យនេះនឹងក្លាយទៅជាស្ពាន
តភ្ជាប់រវាងជនរងគ្រោះដោយជាតិគីមីពុលពណ៌រលឿងទុំ/dioxin រវាងប្រទេស
ទាំង ២ និងរវាងជនរងគ្រោះវៀតណាមជាមួយបណ្ដាអង្គការនិងសហគមន៍
អន្តរជាតិក្នុងសកម្មភាពថែទាំគាំទ្រការតស៊ូដើម្បីយុត្តិធម៌សំរាប់ជនរងគ្រោះ
ដោយជាតិគីមីពុលពណ៌រលឿងទុំវៀតណាមចំពោះ បណ្ដាក្រុមហ៊ុនជាតិគីមី
របស់អាមេរិក។ ប្រធានគណៈប្រតិភូជនរងគ្រោះដោយជាតិ​គីមីពុលពណ៌រ
លឿងទុំជំនាន់ទី ២ និងទី ៣ របស់អាមេរិក លោកស្រី Heather Anne Bowser
បានឲ្យដឹងថា៖ នាពេលខាងមុខ សម្ព័ន្ធភាពដើម្បីសុខាភិបាលរបស់កូនចៅនៃ អតីតទាហានអាមេរិករួមជាមួយសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌
រលឿងទុំវៀតណាមនឹងរៀបចំសកម្មភាពជួបប្រាស្រ័យវប្បធម៌នានាដើម្បីបំផុស
ចលនាអំពាវនាវឲ្យការអនុម័តលើពង្រាងច្បាប់ជួយឧបត្ថម្ភជនរងគ្រោះដោយ
ជាតិគីមីពុលពណ៌រ លឿងទុំ៕

ប្រតិកម្មទៅវិញ