ការជួបប្រាស្រ័យកីឡានិងម្ហូបអាហារអាស៊ាននៅកាណាដា |
(VOVworld) – នៅសួនឧទ្យាន Vincent Massey រដ្ឋធានី Ottawa ប្រទេសកាណាដាទើបនឹងប្រព្រឹត្តទៅទិវាអាស៊ានដោយមានសកម្មភាពជួបប្រាស្រ័យកីឡានិងការឧទ្ទេសនាមម្ហូបអាហារប្រពៃណីរបស់ប្រទេសអាស៊ានទាំង ១០។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកាណាដា ប្រទេសប្រធានប្តូរវែនគណៈកម្មាធិការអាស៊ានឆ្នាំ ២០១៧ លោកស្រី Petrolina P. Garcia បានឲ្យដឹងថា៖ ទិវាអាស៊ានឆ្នាំ ២០១៧ មានអត្ថន័យសំខាន់ ដោយសារ ឆ្នាំនេះគឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាចាប់បដិសន្ធិសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍។ គណៈកម្មាធិការអាស៊ានប្រចាំនៅកាណដាក៏មានផែនការរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ផ្សេងៗទៀតដូចជា៖ ការដាំដើមឈើនៅស្ថានទូតឥណ្ឌូណេស៊ីមហោស្រពខ្សែភាពយន្តអាស៊ាននាខែកញ្ញានិងសកម្មភាពសម្បូរ បែបមួយចំនួនទៀតនាខែវិច្ឆកាខាងមុខ ផងដែរ៕